ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ត្រូវការ ៤០៦លានដុល្លារ សម្អាតមីនឲ្យអស់ជាស្ថាពរ ត្រឹមឆ្នាំ ២០២៥

កម្ពុជា ត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារអាមេរិក ដើម្បីបោសសម្អាតមីន ដែលនៅសេសសល់លើផ្ទៃដីជាង ២០០០គីឡូម៉ែត្រក្រឡា ឲ្យបានរួចរាល់ជាស្ថាពរត្រឹមឆ្នាំ ២០២៥។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

អាជ្ញាធរមីនកម្ពុជា បានអះអាងថា កម្ពុជា នៅសេសសល់ផ្ទៃដីចម្ការមីនប្រមាណ ២ពាន់គីឡូម៉ែត្រក្រឡាទៀត ត្រូវតែធ្វើការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលស្ថិតនៅតាមខេត្តភាគខាងកើត ជាប់នឹងប្រទេសវៀតណាម និងខេត្តមួយចំនួននៅតាមព្រំដែន ជាប់នឹងប្រទេសថៃ។

គិតមកត្រឹមឆ្នាំ ២០១៧នេះ​ កម្ពុជា បានរំដោះដីមានមីនបានជាង ១៥០០គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋ ហើយក្នុងនោះ ក៏បានរកឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះប្រមាណជិត ៤លានគ្រាប់៕

គួរបញ្ជាក់ដែរថា គិតមកត្រឹមឆ្នាំ ២០១៦នេះ មានជងរងគ្រោះដោយសារគ្រាប់មីន ប្រមាណជា ៦ម៉ឺននាក់ហើយ បានរងផលប៉ះពាល់រហូតដល់ពិការ ស្លាប់បាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន៕

មតិយោបល់