ព័ត៌មានសេដ្ឋកិច្ច

ផ្សារទំនើបAEON ចាប់បើកដំណើរការ ក្នុងគម្រោងបុរីប៉េងហួត ដឹស្តាព្រីមៀរ៍នៅថ្ងៃនេះហើយ

នៅថ្ងៃនេះ ផ្សារទំនើប AEON ចាប់បើកដំណើរការហើយ ក្នុងគម្រោងបុរីប៉េងហួត ដឹស្តាព្រីមៀរ៍។ នេះបើយោងតាមសេចក្តីប្រកាសរបស់គេហទំព័រហ្វេសប៊ុក Borey Peng Houth។

ការបើកដំណើរផ្សារទំនើបមួយនេះ នឹងធ្វើឲ្យការរស់នៅកាន់តែមានភាពងាយស្រួល ដោយអតិថិជន អាចរីករាយជាមួយនឹងការទិញទំនិញរាប់ពាន់មុខ តាមតម្រូវការ ដែលនៅជិតផ្ទះរបស់ពួកគេ។

លើសពីនេះទៅទៀត កាន់តែមានភាពងាយស្រួល សម្រាប់អតិថិជន ក្នុងការដាក់ និងដកប្រាក់ នៅធនាគារក្បែរនោះ តាមរយ:ម៉ាស៊ីន ATM របស់ធនាគារ FTB ស្ថាបនា ABA និងអេស៊ីលីដាជាដើម។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប AEON Max Valu Express បើកដំណើរការ នៅបុរីប៉េងហួត ដឹស្តាព្រី មៀរ៍ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ៥៩៨ ចម្ងាយ ៤ គីឡូម៉ែត្រពីរង្វង់មូល Camko៕

មតិយោបល់