ព័ត៌មានបច្ចេកវិទ្យា

ចង់វាយអត្ថបទលើ iPhone លឿនដូចអ្នកជំនាញ សាកវិធីនេះ ធានាថាមិនខកបំណងឡើយ!

លោកអ្នកដែលកំពុងប្រើទូរសព្ទ iPhone ឬ iPad ប្រហែលជាមើលរំលងនូវមុខងារដ៏មានសារប្រយោជន៍មួយក្នុងប្រព័ន្ធ iOS ហើយ ដែលវាអនុញ្ញាតឱ្យលោកអ្នកបង្កើតអក្សរកាត់សម្រាប់ពាក្យ ឬឃ្លាណាក៏ដោយ ជាពិសេសពាក្យ ឬឃ្លាដែលខ្លួនឧស្សាហ៍វាយញឹកញាប់ តួយ៉ាងដូចជាៈ See you tomorrow, How are you, Call me later ជាដើម។ល។ ពោលគឺ វានឹងលោកអ្នកវាយអត្ថបទ ឬសរសេរសារ SMS ក៏ដូចជា Email បានដោយមិនចាំបាច់ត្រូវចំណាយពេលយូរ ឬចងចាំអក្ខរាវិរុទ្ធរបស់ពាក្យទាំងនោះឡើយ។

ដូច្នេះ ដើម្បីអនុញ្ញាតឱ្យលោកអ្នកចេះប្រើមុខងារដ៏ពិសេសនេះ Post Tech សូមលើកយកពីរបៀបបង្កើត និងប្រើប្រាស់របស់វាជាបន្តបន្ទាប់ដូចខាងក្រោម៖

របៀបបង្កើតអក្សរកាត់ (Shortcut)

១- ចូលទៅកាន់ Settings -> General -> Keyboard -> Text Replacement

២- ចុចលើប៊ូតុងសញ្ញា + រួចវាយបញ្ចូលពាក្យ ឬឃ្លាពេញ ក្នុងប្រអប់ Phrase និងវាយអក្សរកាត់សម្រាប់ពាក្យ ឬឃ្លានោះ ក្នុងប្រអប់ Shortcut។ ឧទាហរណ៍ Phrase: Call me later -> Shortcut: cml

៣- សូចចុចលើប៊ូតុង Save ជាការស្រេច។

របៀបវាយពាក្យ ឬឃ្លាកាត់

១- ចូលទៅកាន់កម្មវិធីណាមួយដែលប្រើក្តារចុច QuickType របស់ iPhone។ ឧទាហរណ៍ កម្មវិធី Messages

២- សូមវាយតួអក្សរកាត់សម្រាប់ពាក្យ ឬឃ្លាដែលលោកអ្នកបានបង្កើត។

៣- ភ្លាមៗនោះ ពាក្យ ឬឃ្លាពេញរបស់វា នឹងលោតចេញឱ្យលោកអ្នកចុចបញ្ចូល នៅខាងលើក្តារចុចតែម្តង។

របៀបកែពាក្យ ឬឃ្លាកាត់

១- ចូលទៅកាន់កម្មវិធី Settings -> General -> Keyboard -> Tex Replacement

២- ចុចលើពាក្យ ឬឃ្លាកាត់ដែលលោកអ្នកចង់កែ

៣- វាយបញ្ចូលពាក្យ ឬឃ្លា និងអក្សរកាត់របស់វាសារជាថ្មី ហើយចុច Save ជាការស្រេច។

របៀបលុបពាក្យ ឬឃ្លាកាត់

១- សូមចូលទៅកាន់ Text Replacement ដដែល រួចចុចលើប៊ូតុង Edit

២- ចុចលើប៊ូតុងពណ៌ក្រហម នៅលើពាក្យកាត់ដែលលោកអ្នកចង់លុបចេញ រួចចុចប៊ូតុង Delete និងចុចលើ Done ជាការស្រេច៕

មតិយោបល់