ព័ត៌មានសេដ្ឋកិច្ច

សមាគម CVEA នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជា នៅពេលឆាប់ៗខាងមុខ

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA ) នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យ នៅកម្ពុជា ២០១៧ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២៣ ដល់ ២៥ ខែ មិថុនា ឆ្នាំ ២០១៧ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក CVEA Cambodia។

កម្មវិធីនៅក្នុងព្រឹត្តិការណ៍ទាំងមូល រួមមាន៖
១. ប្រធានសមាគមដីធ្លីមកពី ៨ ប្រទេស ក្នុងអាស៊ាន នឹងបកស្រាយ អំពីវិស័យអចលនទ្រព្យ ក្នុងប្រទេសរបស់ពួកគាត់តាំងពីឆ្នាំ ២០០៧ ដល់២០១៧ និងពីឆ្នាំ ២០១៧ ដល់ ២០២៧។
២. ម្ចាស់បុរីចំនួន ៤ នាក់ និងម្ចាស់ខុនដូចំនួន ៤ នាក់ នឹងឡើងមកបកស្រាយអំពីប្រវត្តិអាជីវកម្ម បញ្ហាប្រឈម និងដំណោះស្រាយ នៃវិស័យបុរី និងខុនដូនៅប្រទេសកម្ពុជា។
៣. មានវាគ្មិនកិត្តិយស ដែលមានបទពិសោធន៍ខាងអភិវឌ្ឍអចលនទ្រព្យជិត ៥០ឆ្នាំ ក្នុងតំបន់អាស៊ាន វាគ្មិនកិត្តិយស ដែលមានបទពិសោធន៍ខាងអភិវឌ្ឍអលចនទ្រព្យជិត ២០ ឆ្នាំនៅតៃវ៉ាន់ ចូលរួមផងដែរ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងនៅសណ្ឋាគារ Sofitel Hotel ៕

សម្រាប់ព័ត៌មានបន្ថែម៖ ០៨៥ ៦២ ៣៩ ៦២ និង ០៦៩ ២១១ ២៦៨

មតិយោបល់