ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ បានសម្រេចបើកជើងហោះហើរជាលើកដំបូងពី ទីក្រុងម៉ាកាវ មកកាន់ខេត្តព្រះសីហនុ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ Cambodia Angkor Air ចេញផ្សាយកាលពីម្សិលមិញនេះ។
ជើងហោះហើរថ្មីនេះ នឹងប្រតិបត្តិការ ២ដង ក្នុងមួយសប្តាហ៍រៀងរាល់ថ្ងៃពុធ និងថ្ងៃអាទិត្យ ហើយរំពឹងថានឹងដំណើរការទៅបានល្អ ដោយសារមានតម្រូវការកើនឡើង សម្រាប់ជើងហោះហើរពីទីក្រុងម៉ាកាវ មកកាន់ ខេត្តព្រះសីហនុ។
ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ ក៏បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនអាកាសចរបារាំង ដើម្បីទទួលនូវសេវាថែទាំ ជួសជុល និងផ្លាស់ប្តូរគ្រឿងបន្លាស់យន្តហោះ ប្រភេទ Airbus A320ផងដែរ។
គួររម្លឹកដែរថា ជើងហោះហើរត្រង់ថ្មីចំនួន ១៣ខ្សែ មកពីជុំវិញតំបន់ បានចាប់ផ្តើមធ្វើប្រតិបត្តិការហោះហើរត្រង់មកកម្ពុជា ក្នុងឆ្នាំ ២០១៦ ដែលបានបង្ហាញពីការរីកលូតលាស់ដ៏ល្អប្រសើរនៃ ទំនាក់ទំនងផ្លូវអាកាសរបស់កម្ពុជា៕
មតិយោបល់