ព័ត៌មានសេដ្ឋកិច្ច

មន្ទីរពេទ្យខ្មែរ-សូវៀត សម្ពោធអគារព្យាបាលជម្ងឺថ្មី តម្លៃជាង ៣លានដុល្លារ

នៅថ្ងៃនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានដាក់សម្ពោធអគារព្យាបាលជំងឺថ្មី តម្លៃជាង ៣លានដុល្លារអាមេរិក ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

អគារថ្មីនេះ ជាអគារទំនើបល្អ​ ដែលបានសាងសង់លើផ្ទៃដីទំហំ ៥៥ម៉ែត្រការ៉េ កម្ពស់ ៦ជាន់ មានចំនួន ៧៨បន្ទប់ ដោយចំណាយប្រមាណ ៣លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៥០ នឹងដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៦០ ហើយបច្ចុប្បន្នជា គ្រឹះស្ថានសាធារណរដ្ឋបាល និងជាមន្ទីរពេទ្យថ្នាក់ជាតិ គ្របដណ្តប់គ្រប់ឯកទេសវេជ្ជសាស្រ្តទាំងអស់៕

មតិយោបល់