ក្រុមហ៊ុនចិន Ocean Fishing Holding សហការជាមួយក្រុមហ៊ុនក្នុងស្រុក Khmer Holding Group គ្រោងនឹងបោះទុនវិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក ទៅលើគម្រោងវារីវប្បកម្មទឹកសាប និងទឹកប្រៃ នៅកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពី នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម។
ក្រុមហ៊ុនចិន បានឲ្យដឹងថា សម្រាប់វិនិយោគលើ វិស័យចិញ្ចឹមត្រីទឹកសាប និងទឹកប្រៃ នៅកម្ពុជា គឺបែងចែកជា ៣ដំណាក់កាល ហើយក្រុមហ៊ុនក៏ត្រៀមខ្លួនរួចរាល់ សម្រាប់ទឹកប្រាក់វិនិយោគនេះ។
ដោយសារប្រទេសកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ក្រុមហ៊ុន ក៏មានភាពងាយស្រួលក្នុងការ រៀបចំបច្ចេកទេសចិញ្ចឹម ប្រមូលផលនេសាទ បង្កើតរោងចក្រកែច្នៃ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ជាពិសេសទីផ្សារអឺរ៉ុប និងអាមេរិក។
គួរជម្រាបដែរថា ក្រុមហ៊ុន គ្រោងនឹងសហការជាមួយជាមួយប្រជាជនកម្ពុជា សម្រាប់ការវិនិយោគនេះ ដោយក្រុមហ៊ុនជាអ្នកផ្តល់ពូជ ចំណី និងបច្ចេកទេស ហើយផលដែលទទួលបាន ក្រុមហ៊ុន នឹងទិញយកវិញក្នុងតម្លៃទីផ្សារ៕
មតិយោបល់