ព័ត៌មានសេដ្ឋកិច្ច

វិស័យកាត់ដេរ នៅតែឈានមុខគេ រកចំណូលជិត ៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៦

វិស័យកាត់ដេរ នៅតែបន្តនាំមុខគេក្នុងការជម្រុញឲ្យមានកំណើនចំណូលក្នុងផលិតកម្ម ឧស្សាហកម្មកម្ពុជា ដោយរកចំណូលបានជិត ៧ពាន់លានដុល្លារអាមេរិក​ នៅក្នុងឆ្នាំ ២០១៦។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

កាលពីឆ្នាំ ២០១៦ ប្រាក់ចំណូលបានពី ការនំាចេញក្នុងវិស័យកាត់ដេរតែមួយ មានចំនួនជាង ៦៧០០លានដុល្លារអាមេរិក កើនពី ៦៦០០លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៥។

យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចំណូលដែលរកបានពី វិស័យឧស្សាហកម្មសរុបជាង ៩៥០០លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៦ កើនឡើង ៧៧ភាគរយ បើធៀបនឹងរយៈពេល ៥ឆ្នាំចុងក្រោយគិតពីឆ្នាំ ២០១២មក។

រីចំនួនរោងចក្រនៅក្នុងវិស័យឧស្សាហកម្ម ក៏បានកើនឡើងផងដែរ គឺរោងចក្រសរុបមាន ១៣៥រោងចក្រ រួមបញ្ចូលទាំងរោងចក្រអាហារ ភេសជ្ជៈ និងរោងច្រកបារី។

គួរជម្រាបដែរថា និន្នាការរបស់ឧស្សាហកម្ម បានចាប់ផ្តើមផ្លាស់ប្តូរ គឺមានភាពចម្រុះគ្នា មិនមែនមានតែរោងចក្រអាហារ និងភេសជ្ជៈនោះទេ គឺមានរោងចក្រអេឡិចត្រូនិច ដែលកំពុងមានកំណើនកាន់តែធំឡើងៗ និងរីកចម្រើនកាន់តែរហ័សនៅពេលអនាគត ដោយសារវិស័យនេះរកចំណូលបានខ្ពស់៕

មតិយោបល់