ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា កំពុងជម្រុញឲ្យច្បាប់ស្តីពី E-Commerce ចូលជាធរមាន ឆាប់ៗនេះ

កម្ពុជា កំពុងជម្រុញឲ្យច្បាប់ស្តីពី E-Commerce ចូលជាធរមាន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យមានបរិស្ថានប្រកួតប្រជែងថ្មី និងពង្រីកកំណើនលូតលាស់នៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា។ នេះបើយោងតាមការលើកឡើងកាលពីម្សិលមិញ របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

នៅក្នុងកិច្ចពិភាក្សាជាមួយលោក Didier Chambovey ឯកអគ្គរដ្ឋទូតស្វីស លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា កម្ពុជាបានគាំទ្រ និងបានកំពុងយកចិត្តទុកដាក់ខ្ពស់លើ ការធ្វើពាណិជ្ជកម្មតាមរយ:ប្រព័ន្ធអេឡិចត្រូនិច (E-commerce)។

កាលពីពេលកន្លងមក ដោយមានការគាំទ្រហិរញ្ញប្បទានពីកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) របស់ម្ចាស់ជំនួយពហុភាគី ក្រសួងពាណិជ្ជកម្មបានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងជម្រុញកិច្ចសម្រួលពាណិជ្ជកម្ម នៅកម្ពុជា។

ការគាំទ្រនេះ គឺដើម្បីឆ្លើយតបទៅនឹងសំណើរបស់លោក Didier Chambovey ដែលបានសុំឲ្យកម្ពុជា ផ្តល់ការគាំទ្រលើការអនុវត្ត នឹងការដាក់បញ្ចូល E-commerce ទៅក្នុងរបៀបវារ:នៃកិច្ចចរចារសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃបណ្តាប្រទេសសមាជិក WTO នាពេលខាងមុខ៕

14424946_1298478886831653_4399616581536757831_o 14468699_1298479053498303_6042222258270762176_o

មតិយោបល់