ព័ត៌មានបច្ចេកវិទ្យា

ជប៉ុន កំពុងបោះជំហានដ៏ធំឆ្ពោះទៅកាន់វិស័យដឹកជញ្ជូនតាមដែនអាកាស

ជប៉ុន អាចជាប្រទេសដែលមានប្រវត្តិយូរជាងប្រទេសដទៃលើពិភពលោក ក្នុងវិស័យដ្រូនស្វ័យបើកបរ។ ដោយក្រុមហ៊ុនជាច្រើនក្នុងប្រទេសនេះ ធ្លាប់បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកតាំងពីរាប់សិបឆ្នាំមុនម្ល៉េះ សម្រាប់ជួយដល់វិស័យកសិកម្ម ការឃ្លាំមើលហេថារចនាសម្ព័ន្ធ និងការសាងសង់។

ថ្ងៃនេះ Rakuten ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាធំជាងគេនៅជប៉ុន បានប្រកាសចូលរួមសហការជាមួយ AirMap ដែលជាក្រុមហ៊ុនផែនទីសម្រាប់ប្រើលើអាកាស ក្នុងបំណងចង់អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងចរាចរណ៍យាន្តហោះហើរគ្មានមនុស្សបើកឲ្យមានសុវត្ថិភាពល្អ ដើម្បីអនុញ្ញាតឲ្យដ្រូនមួយចំនួនធំអាចហោះហើរស្វ័យប្រវត្តិទៅតាមខ្សែផ្លូវអាកាសតែមួយ។

Rakuten ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមានសក្តានុពលផ្នែកវិស័យពាណិជ្ជកម្មអេឡិចត្រូនិច ធ្លាប់មានបទពិសោធន៍ខាងប្រើប្រាស់ដ្រូនសម្រាប់ដឹកជញ្ជូនទំនិញ តាំងពីខែមិថុនា ឆ្នាំមុន។ ដូចដែលក្រុមហ៊ុន​ Amazon ចង់ផ្តល់ជូនដល់អតិថិជនដែលកម្មង់អីវ៉ាន់ហើយមានដ្រូនដឹកយកទៅឲ្យដល់កន្លែង ក្នុងថេរវេលាតិចជាងមួយម៉ោង។

ក្រុមហ៊ុន Rakuten ក៏សម្លឹងឃើញថា ការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងរយ:កម្ពស់ទាប មានទីផ្សារទូលំទូលាយណាស់ ដែលដៃគូរប្រកួតប្រជែងមានត្រឹមតែសត្វបក្សី និងរលកវិទ្យុតែប៉ុណ្ណោះ។

ថ្មីនេះៗ ក្រុមហ៊ុន AirMap ទើបបានប្រកាសនូវខ្ទង់ថវិកាមូលនិធិចំនួន ២៦លាន ដុល្លារអាមេរិក ដែលដឹកនាំការប្រមែលប្រមូលដោយក្រុមហ៊ុន Microsoft Ventures។ ក្រុមហ៊ុនផែនទីមួយនេះ កំពុងប្រើប្រាស់សាច់ប្រាក់នោះ ដើម្បីបើកការិយាល័យថ្មីៗនៅក្នុង រដ្ឋកាលីហ្វរញ៉ា និងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយក៏បាននឹងកំពុងមានគម្រោងសម្រាប់ថ្ងៃដែលបច្ចេកវិជ្ជាផែនទីនេះ អាចនឹងត្រូវបានគេប្រើប្រាស់ដើម្បីជំនួយដល់យាន្តស្វ័យបើកបរផ្សេងៗពីគ្នា សម្រាប់ចង្អុលទិសដៅមានសុវត្ថិភាព តាមដែនអាកាសរយ:កម្ពស់ទាប រាប់បញ្ចូលទាំងឡានហោះផងដែរ៕

ប្រភពព័ត៌មាន៖ theverge.com

 

មតិយោបល់