ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦៖ ក្រុមហ៊ុន Smart Axiata និងធនាគារកាណាឌីយ៉ា បានប្រកាសចេញនូវសេវាទូទាត់ ដែលអាចឱ្យអតិថិជនទិញទំនិញ និងសេវាកម្ម តាមរយៈអាឡិចត្រូនិច Master Card ដែលឱ្យឈ្មោះថា SmartPay គួរឱ្យចាប់អារម្មណ៍បំផុត។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏រួមមានវត្តមានឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជកម្ម ក៏ដូចជាមន្ត្រីរបស់ធនាគារកាណាឌីណា និងក្រុមហ៊ុន Smart Axiata ផងដែរ។
ក្នុងនាមជាក្រុមហ៊ុនឈានមុខ នៅក្នុងទីផ្សារកម្ពុជា ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន Smart Axiata បាននាំយកនូវសេវាកម្ម ប្រកបដោយប្រសិទ្ធភាព មុនគេបង្អស់នៅក្នុងស្រុក ដើម្បីជួយសម្រួលដល់អ្នកទិញ និងអ្នកលក់ ដោយការបង្កើតវិធីថ្មី ដែលអាចឱ្យអតិថិជន ធ្វើការទិញទំនិញអនឡាញបាន តាមរយៈ Master Card របស់ធនាគារកាណាឌីយ៉ា តាមរយៈប្រព័ន្ធ Smart។ មានអ្នកប្រើប្រាស់កាន់តែច្រើន អាចនឹងទទួលបានផលប្រយោជន៍ពី SmartPay នេះ ដោយពួកគាត់អាចទិញទំនិញ និងសេវាកម្មអនឡាញ ដោយមានភាពរហ័ស និងមានសុវត្ថិភាព ហើយក៏មិនចាំបាច់ តម្រូវឱ្យមានគណនីធនាគារនោះទេ។
តម្រូវការ សម្រាប់ការទិញកម្មវិធីនានាអនឡាញ នៅក្នុងប្រទេសកម្ពុជា គឺបានកើនឡើងខ្ពស់ ខណៈពេលដែលការប្រើប្រាស់កាតឥណទាន នៅមានកម្រិតទាប។ ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន Smart បានធ្វើការសិក្សានូវគម្លាតនេះ និងបានបង្កើតឡើងរួមគ្នានូវ SmartPay នេះឡើង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចទិញកម្មវិធីពីអនឡាញតាមតែពួកគេចង់បាន ទោះបីជាគាត់ មិនមានកាតឥណទានក៏ដោយ។ ជាជំហានដំបូង SmartPay នឹងអនុញ្ញាតិឱ្យធ្វើការទិញនេះ តាម Apple ហើយសេវានេះនឹងពង្រីកជាបន្តបន្ទាប់ ដែលនឹងអនុញ្ញាតឱ្យអតិថិជន ដើម្បីរីករាយជាមួយជម្រើសទំនិញ កាន់តែច្រើនជាងនេះទៀត។ ដោយ E-commerce នៅតែបន្តកើនឡើងខ្លាំង SmartPay នឹងជួយបង្កើតឱកាសយ៉ាងសំខាន់ សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី (App Developer) ក្នុងស្រុក ដែលចង់ធ្វើឱ្យកម្មវិធីរបស់ពួកគេ អាចជាវបានឱ្យកាន់តែទូលំទូលាយជាងមុន។
លោក ថូម៉ាស ហ៊ុន ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា : << យើងជាក្រុមហ៊ុនទី៣នៅលើពិភពលោក ដែលផ្តល់សេវាបែបនេះ។ SmartPay នឹងនាំមកនូវការផ្លាស់ប្តូរយ៉ាងវិជ្ជមាន ដល់ប្រទេសកម្ពុជា ក្នុងវិស័យ E-Commerce ។ ក្នុងនាមជាក្រុមហ៊ុន ដែលមានភាពច្នៃប្រឌិតខ្ពស់ យើងគិតថា SmartPay វាមិនមែនគ្រាន់ជាអេឡិចត្រូនិច Master Card ប៉ុណ្ណោះទេ។ វាជាជំហានមួយផ្សេងទៀត នៅលើការធ្វើដំណើររបស់ Smart ដើម្បីរួមបញ្ចូលប្រជាជនកម្ពុជា ជាលក្ខណៈឌីជីថល។ មានកម្មវិធីល្អជាច្រើន អាចប្រើបានលុះត្រាតែពួកគេមានកាតឥណទានមួយ។ ក្រុមហ៊ុន Smart បានរួមគ្នា ជាមួយធនាគារកាណាឌីណា ដោះស្រាយបញ្ហានេះ ដោយបង្កើតឱ្យមានអេឡិចត្រូនិច Master Card ដែលត្រូវបានភ្ជាប់ទៅនឹងលុយក្នុងទូរស័ព្ទចល័តរបស់អ្នក។
លោក Danny Quah នាយកក្រុមប្រតិបត្តិនៃធនាគារកាណាឌីយ៉ា បានឱ្យដឹងថា “ ធនាគារកាណាឌីយ៉ា បានកំពុងនឹងបន្តបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន នាំមុខទាំងក្នុងតំបន់ និងពិភពលោក ហើយភាពជាដៃគូរបស់យើង ជាមួយក្រុមហ៊ុន Smart Axiata គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ដែលយើងមានដើម្បីបម្រើសេចក្តីត្រូវការនៃទីផ្សារកម្ពុជា ”។ ភាពជាដៃគូជាមួយក្រុមហ៊ុន Smart នេះ ដើរតួនាទីជាវេទិការ ដែលនឹងជួយបន្តឱ្យមានការរីកចម្រើនបន្ថែមទៀត។ ក្រុមហ៊ុនទាំងពីរនឹងបង្កើតឱកាស ដើម្បីឱ្យមានមនុស្សកាន់តែច្រើន ចូលដំណើរការទៅកម្មវិធីដែលពួកគេត្រូវការ និងចង់បាន ដើម្បីនាំយកប្រជាជនកម្ពុជាជាច្រើនទៀត ចូលទៅក្នុងទំនាក់ទំនង ជាមួយសេវាហិរញ្ញវត្ថុ ដែលប្រហែលជាពួកគាត់មិនបានធ្លាប់គិតពីមុនមក ”។
ការចុះឈ្មោះ ដើម្បីទទួលបាន SmartPay គឺមានភាពរហ័ស និងងាយស្រួល ដោយមិនចាំបាច់មានពាក្យសុំស្មុគស្មាញវែងឡើយ។ អ្វីគ្រប់យ៉ាង គឺអាចធ្វើទៅបាន តាមរយៈទូរស័ព្ទចល័តរបស់អ្នក ដោយគ្រាន់តែផ្ញើ REG ទៅលេខ 999 និងធ្វើតាមជំហានងាយស្រួល និងសាមញ្ញ។ បន្ទាប់មក អ្នកនឹងទទួលបានលេខកាតរបស់លោកអ្នក ហើយអ្នកអាចប្រើវាបានភ្លាមៗ។
ការផ្តល់ជូនពិសេសរបស់អតិថិជន Smart ទាំងអស់ ដែលចុះឈ្មោះយក SmartPay មុនថ្ងៃទី៣០ ខែមេសា នឹងអាចប្រើប្រាស់ដោយឥតគិតលុយសេវាប្រចាំខែ រហូតដល់៣១ ខែកក្កដា ហើយនឹងទទួលការបញ្ជុះតម្លៃ ៥០ភាគរយ (50%) ថ្លៃសេវាប្រតិបត្តិការនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា។ សូមបញ្ជាក់ថា ចំណាយទាំងអស់ នឹងត្រូវបានកាត់តាមរយៈគណនីចម្បង ក្នុងទូរស័ព្ទដៃរបស់លោកអ្នក៕ Smart
មតិយោបល់