ព័ត៌មានសេដ្ឋកិច្ច

គ្រូពេទ្យកូរ៉េ នឹងវះកាត់បបូរមាត់ឆែប ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ នៅមន្ទីរពេទ្យរុស្ស៊ី

មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នឹងរៀបចំការវះកាត់បបូរមាត់ឆែប និងក្រអូមមាត់ មាត់ធ្មេញ និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ ៧ ខែមេសា ឆ្នាំ ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រួមជាមួយអង្គការ Smile Cambodia បានសហការជាមួយក្រុមគ្រូពេទ្យឯកទេស មកពីប្រទេសកូរ៉េ ដើម្បីរៀបចំកម្មវិធីនេះឡើង និងវះកាត់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ។

ការពិនិត្យ និងចុះឈ្មោះអ្នកជម្ងឺ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២ ខែមេសា ឆ្នាំ ២០១៧ខាងមុខនេះ។

អាស្រ័យដូចនេះ បើបងប្អូន មេត្តាជ្រាបជាព័ត៌មាន និងចែករំលែកទៅកាន់សាច់ញាតិ ឬណែនាំអ្នកដែលចំាបាច់ត្រូវការព្យាបាលជម្ងឺនេះ ឲ្យបានដឹងច្បាស់ពីព័ត៌មាននេះ៕

មតិយោបល់