គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គ្រោងនឹងប្រែក្លាយជា ធនាគារពាណិជ្ជ នាពេលខាងមុខនេះ ក្រោយពីបានលក់ភាគហ៊ុនបន្ថែមឲ្យក្រុមហ៊ុន LOLC និងធនាគារ BEA (Bank of East Asia)។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ LOLC Cambodia កាលពីពេលថ្មីៗនេះ។
នៅក្រោមរចនាសម្ព័ន្ធគ្រប់គ្រងថ្មីគឺ ក្រុមហ៊ុន LOLC កាន់កាប់ភាគហ៊ុន ៧០ភាគរយ ធនាគារ BEA កាន់កាប់ ២១ភាគរយ ខណៈនៅសល់ ៩ភាគរយ កាន់កាប់ដោយប្រាសាក់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានបង្កើនទ្រព្យសកម្មពី ៣៧លានដុល្លារអាមេរិក រហូតដល់ ១.៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ ១០ឆ្នាំ នឹងបានក្លាយជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេ នៅកម្ពុជា។
បច្ចុប្បន្ន ប្រាសាក់ មានសាខាចំនួន ១៨១ កំពុងប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង ជាមួយបុគ្គលិកជាង ៦៤០០នាក់ និងអតិថិជនជាង ៣៥០,០០០នាក់៕
មតិយោបល់