ព័ត៌មានសុខភាព

បម្រាម! នៅពេលស្រវឹង​ដាច់ខាត​កុំប្រព្រឹត្តិ​រឿង៣យ៉ាងនេះ​ឲ្យសោះ

គ្រឿងស្រវឹង គឺជាភេសជ្ជៈមួយប្រភេទដែលប៉ះពាល់ដល់សុខភាពខ្លាំងបំផុត ប្រសិនបើអ្នកទទួលទានច្រើនហួសកម្រិត។ ប៉ុន្តែមនុស្ស​ភាគច្រើន​អត់វា​មិនបាន នៅពេលដែលមានកម្មវិធីជួបជុំមិត្តភក្តិ ជប់លៀង ឬពិធីអាពាហ៍ពិពាហ៍ ជាដើម។

ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ soha បានចុះផ្សាយឲ្យដឹងថា ប្រសិនអ្នកស្រវឹងស្រា ហាមធ្វើរឿងទាំង ៣យ៉ាងនេះដាច់ខាត។

រួមភេទ
អ្នកជំនាញបានបង្ហាញថា បន្ទាប់ពីទទួលទានគ្រឿងស្រវឹង រាងកាយរបស់យើងនឹងមានផលលំបាកក្នុងការកម្ចាត់ជាតិពុល ហើយប្រសិនបើអ្នកបង្ខំបញ្ចេញទឹកកាមនៅពេលនេះទៀតនោះ ច្បាស់ជាបាត់បង់ថាមពលធ្ងន់ធ្ងរ ហើយជាបណ្តោលឲ្យមានជំងឺផ្តាសាយផងដែរ។ ការបាត់បង់ថាមពលខ្លាំងពេក នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពនៅពេលក្រោយ។

លើសពីនេះទៅទៀត បុរសដែលទទួលទានគ្រឿងស្រវឹងលើសកម្រិតជាប្រចាំ អាចមានបញ្ហាងាប់លិង្គ។ ដូច្នេះ សូមទទួលទាន​គ្រឿងស្រវឹង​ក្នុង​កម្រិតមធ្យម​បានហើយ ឬបើឈប់បានគឺកាន់តែល្អ។

ងូតទឹក
មនុស្សភាគច្រើនយល់ច្រឡំថា ការងូតទឹកភ្លាមៗបន្ទាប់ពីស្រវឹង អាចជួយឲ្យមានស្មារតីភ្លឺស្វាងឡើងវិញ ក៏ប៉ុន្តែការគិតបែបនេះខុសទាំងស្រុង។

ប្រសិនបើអ្នកងូតទឹកក្តៅ នៅក្នុងស្ថានភាពបែបនេះ អាចបណ្តោលឲ្យមានបញ្ហាធ្ងន់ធ្ងរបន្ថែមទៀតដូចជា ចង់ក្អួត ឈឺក្បាល និងវិលមុខ។

ប្រសិនបើអ្នកងូតទឹកត្រជាក់ ក្នុងអំឡុងពេលនេះវិញ ថ្លើមមិនអាចបំពេញជាតិស្ករនៅក្នុងឈាមបានទេ បូករួមទាំងការរំញោចនៃទឹកត្រជាក់ទៀតនោះ ធ្វើឲ្យសរសៃឈាមកន្ត្រាក់ខ្លាំងៗ ដែលអាចនាំឲ្យដាច់សរសៃឈាម និងកើតជំងឺផ្តាសាយ។

លេបថ្នាំ
មាននុស្សមួយចំនួនតែងតែលេបបំបាត់អាការឈឺក្បាល បន្ទាប់ពីទទួលទានគ្រឿងស្រវឹង។ ទោះជាយ៉ាងណា ការធ្វើបែបនេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះថ្លើមត្រូវកម្ចាត់ជាតិអាល់កុលផង ហើយត្រូវបន្ថែមសម្ពាធពីថ្នាំថែមទៀត។ យូរៗទៅថ្លើមរបស់អ្នកនឹងរលាក ហើយងាយនឹងបង្កជាជំងឺផ្សេងៗដែលយើងមិនអាចស្មានដឹង។

អ្នកជំនាញបាននិយាយថា ថ្នាំបំបាត់អាការឈឺក្បាលដែលមានលក់នៅលើទីផ្សារ ត្រូវបានគេផ្សំឡើងពីវីតាមីន B B1 B2 និងB6 ដែលធ្វើឲ្យក្រពះពិបាកស្រូបនៅពេលជួបជាមួយគ្រឿងស្រវឹង។ ជាពិសេសក្នុងករណីដែលអ្នកប្រើថ្នាំចាក់ចូលតាមសរសៃឈាម អាចបណ្តោលឲ្យស្លាប់បាន៕

មតិយោបល់