សណ្ឋាគារប្រណិតលំដាប់ផ្កាយ ៥ នៃគម្រោងបុរីគជ់អាស៊ី បញ្ចប់ការសាងសង់ដល់ជាន់ទី ១៨ ដោយជោគជ័យ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោកសាស្ត្រចារ្យ ទូស សាភឿន អគ្គនាយករងនៃគម្រោងបុរីគុជអាស៊ី។
លោកសាស្ត្រចារ្យបានឲ្យដឹងថា គម្រោងសាងសង់សណ្ឋាគារប្រណិតលំដាប់ផ្កាយ ៥ នេះបានបញ្ចប់ដោយជោគជ័យនៃការចាក់បេតុងដល់ជាន់ទី ១៨ ជាស្ថាពរហើយ ជាមួយនោះដែរ អគារទាំងមូលនឹងត្រូវចំណាយរយៈពេលប្រមាណជា ២ ឆ្នាំដើម្បីធ្វើការរចនា និងតុបតែង។
សូមជម្រាបថា គម្រោងបុរីគុជអាស៊ីត្រូវបានអភិវឌ្ឍលើផ្ទៃដីសរុបប្រមាណជា ៦២ហិកតា ដោយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ក្នុងចំនួនទឹកប្រាក់វិនិយោគប្រមាណជា ៥០លានដុល្លារអាមេរិក។
គម្រោងនេះជាបណ្តុំនៃ សណ្ឋាគារ ផ្សារទំនើប ផ្ទះល្វែង វីឡា ដែលជាចំនុចកណ្តាលនៃ ឆ្នេរសមុទ្របី គឺ ឆ្នេរសុខា ឆ្នេរឯករាជ្យ និង ឆ្នេរអូរឈើទាល។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍនេះមានទីតាំងនៅ សង្កាត់ មិត្តភាព ក្រុងព្រះសីហនុ៕
មតិយោបល់