គម្រោងលំនៅដ្ឋានតម្លៃសមរម្យជាង ៥ពាន់ខ្នង នៅតាមបណ្តោយផ្លូវជាតិលេខ ៥ សម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃនេះ។
នៅថ្ងៃនេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាននេះ និងបានឲ្យដឹងថា ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នឹងអភិវឌ្ឍន៍គម្រោងនេះលើផ្ទៃដីជាង ៨០ហិកតា ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ចម្ងាយប្រមាណ ២២គីឡូម៉ែត្រពី វត្តភ្នំ។
គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះគឺ សម្រាប់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម និងជនងាយរងគ្រោះ ដោយសាងសង់លំនៅដ្ឋានប្រមាណ ៥៣៤០ខ្នង រួមមានប្រភេទលំនៅដ្ឋានទំហំ (៤.១ម x ១៣ម) ចំនួន ៨៦៤ខ្នង និងទំហំ (៥.១ម x ៧.២ម) ចំនួន ៤៤៧៦ខ្នង៕


មតិយោបល់