រោងចក្រចម្រាញ់ប្រេងកាត បោះទុនវិនិយោគជាង ១៦២០លានដុល្លារអាមេរិក មានសមត្ថភាពផលិត ៥លានតោនក្នុងមួយឆ្នាំ បានសម្ពោធបើកការដ្ឋានជាផ្លូវការ នៅខេត្តព្រះសីហនុ នាព្រឹកនេះ។
រោងចក្រចម្រាញ់ប្រេងកាតនេះ ជារោងចក្ររបស់ក្រុមហ៊ុន Cambodian Petrochemical Co នឹងត្រូវសាងសង់ជា ២ដំណាក់កាល ដោយដំណាក់កាលទី ១ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ពាក់កណ្តាលឆ្នាំ ២០១៩ ប្រើប្រាស់ទុនជាង ៦២០លានដុល្លារអាមេរិក ផលិតបាន ២លានតោនក្នុងមួយឆ្នាំ។
សម្រាប់ការសាងសង់ដំណាក់កាលទី ២ នឹងចាប់ផ្តើមនៅឆ្នាំ ២០២២ ជាមួយទុនវិនិយោគជាង ១ពាន់លានដុល្លារអាមេរិក មានសមត្ថភាពផលិតបាន ៣លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក លក់ចេញទៅកាន់ទីផ្សារក្នុងតំបន់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ដែរថា រោងចក្រនេះ អាចផលិតជា ប្រេងសាំង ប្រេងម៉ាស៊ូត ហ្គាស និងមានទីតាំងស្ថិតនៅ ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕
មតិយោបល់