ភ្នំពេញៈ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ដែលបានចំណាយទុន ៣៥លានដុល្លារអាមេរិក ត្រូវដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា នេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន បានចេញផ្សាយប្រមាណជា ១ម៉ោងមុននេះ។
ដោយមើលឃើញពីតម្រូវការចាំបាច់នៃសេវាសុខភាពសាធារណៈ នៅកម្ពុជា មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Kitahara ដែលចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ ២០១៤ នឹងចំណាយថវិកាអស់ ៣៥លានដុល្លារ ហើយមន្ទីរពេទ្យនេះ ក៏មានគម្រោងពង្រីកបន្ថែមចំនួន ២០លានដុល្លារទៀត នៅឆ្នាំ ២០១៩។
ក្នុងនោះដែរ មន្ទីរពេទ្យនេះមានសេវាសំខាន់ៗមួយចំនួនដូចជា៖
១. សេវាផ្នែកសង្រ្គោះបន្ទាន់ ២. ផ្នែកជំងឺដាច់សសៃឈាមខួរក្បាល និងផ្នែកវះកាត់ប្រព័ន្ធប្រសាទ ៣. ផ្នែកជំងឺទូទៅ និង ៤. ផ្នែកពិនិត្យសុខភាពទូទៅ។
គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ មានទីតាំងស្ថិតនៅក្នុងភូមិ ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬលោកអ្នកអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៤៣ ២០ ២២៕

មតិយោបល់