ព័ត៌មានសេដ្ឋកិច្ច

ទិន្នផលម្រេចកម្ពុជា ផ្ទុះឡើងជិត ៤០០ភាគរយ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ

ទិន្នផលម្រេចកម្ពុជា បានផ្ទុះឡើងជិត ៤០០ភាគរយ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ពោលគឺកើនឡើងពីជាង ២៥០០តោន ក្នុងឆ្នាំ ២០១៣ ដល់ជិត ១២០០០តោន ក្នុងឆ្នាំ ២០១៦។ នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានជាតិ។

ក្នុងអំឡុងពេលដូចគ្នាផងដែរ ផ្ទៃដីប្រមូលក៏បានកើនឡើងពី ៣៨១ រហូតដល់ ៦១២៤ហិកតា ទូទាំងផ្ទៃប្រទេស។

ទិន្នផលជាង ៧២ភាគរយ ពោលគឺ ៨៥៦៦តោន ត្រូវបានប្រមូលនៅក្នុងខេត្តត្បូងឃ្មុំ ហើយសម្រាប់ខេត្តកំពត ដែលទទួលបាន ម៉ាកសម្គាល់ភូមិសាស្រ្ត GI គឺប្រមូលបាន ៨៧តោន ក្នុងឆ្នាំ ២០១៦។

ការកើនឡើងនៃតម្រូវការម្រេច នៅលើទីផ្សារ បានជម្រុញកសិករ និងវិនិយោគិន ឲ្យមកវិនិយោគលើការដាំដុះម្រេច កាន់តែច្រើនឡើងៗ ដែលនេះជាការរីកចម្រើនដ៏ល្អប្រសើរ ក្នុងវិស័យកសិកម្ម បន្ទាប់ពីវិស័យស្រូវអង្ករ។

គួរជម្រាបដែរថា ប្រទេសវៀតណាម សហភាពអឺរ៉ុប អាមេរិក និងជប៉ុន សុទ្ធសឹងតែជាទីផ្សារចម្បង សម្រាប់ម្រេចកម្ពុជា៕

មតិយោបល់