មិនមែនត្រឹមតែ អត្តសញ្ញាណប័ណ្ណនោះទេ គឺមានទាំង សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដែលត្រូវបានហាមឃាត់ មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ យកមកប្រើប្រាស់ សម្រាប់ការធានាលើការផ្តល់ឥណទាននោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ។
ធនាគារជាតិនៃកម្ពុជា ក្រើនរម្លឹកជាថ្មីម្តងទៀត បន្ទាប់ពីការសង្កេតឃើញថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទមួយចំនួន នៅតែអនុវត្តមិនទាន់បានពេញលេញតាមសេចក្តីជូនដំណឹងនេះ។
ក្នុងករណី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទណា នៅតែបន្តសកម្មភាព និងមិនយកចិត្តទុកដាក់អនុវត្តតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ និងឈានទៅរកការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតចុះបញ្ជី បញ្ឈប់សកម្មភាពអាជីវកម្ម៕


មតិយោបល់