ព័ត៌មានសេដ្ឋកិច្ច

VAT លើសេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ត្រូវបានលើកលែងតាំងពីឆ្នាំ ១៩៩៩មកម្ល៉េះ

អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅនេះ ឲ្យបានជ្រាបថា អាករលើតម្លៃបន្ថែម ត្រូវបានដាក់អនុវត្តតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ដែលក្នុងនោះ សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ស្ថិតក្នុងការផ្គត់ផ្គង់មិនជាប់អាករ។

ក្នុងន័យនេះ ការអនុវត្តអាករលើតម្លៃបន្ថែម លើសេវាមិនមែនជាមូលដ្ឋានខាងហិរញ្ញវត្ថុ មានតាំងពីឆ្នាំ ១៩៩៩មកម្ល៉េះ ហើយសេចក្តីប្រកាសលេខ ៥៥៩ សហវ. ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺគ្រាន់តែកំណត់ឲ្យបានច្បាស់លាស់នូវ និយមន័យនៃសេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ មិនមែនជាការបង្កើតឬដាក់ឲ្យអនុវត្តពន្ធថ្មីនោះទេ។

តួយ៉ាង សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលមិនជាប់ VAT មាននិយមន័យដូចខាងក្រោម៖

យ៉ាងណាមិញ សេវាមិនមែនជាមូលដ្ឋានខាងហិរញ្ញវត្ថុ គឺជាប់ VAT ដដែល ពុំមានការបង្កើត ឬដាក់ឲ្យអនុវត្តពន្ធថ្មីនោះទេ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ចៀសវាងការភ័ន្តច្រឡំដោយប្រការណាមួយ៕

មតិយោបល់