នៅថ្ងៃនេះ BNI Action Chapter (Business Network International) បានរៀបចំ Business Open Day ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ចនៃ ម្ចាស់អាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។
លោក ជា សំណាង ប្រធាន BNI Action Chapter បានឲ្យដឹងថា ការរៀបចំឲ្យមានកម្មវិធីនេះឡើង គឺដើម្បីប្រមូលផ្តុំ និងផ្សារភ្ជាប់ទំនាក់ទំនងរវាង ម្ចាស់អាជីវកម្ម និងទទួលបានផលប្រយោជន៍ជាច្រើនបន្ថែមទៀត ពីការជួយគ្នាទៅវិញទៅមក។
លោកបន្តថា BNI Action Chapter ជាក្រុមទី ៦ ក្នុងចំណោម BNI ទាំង ៧ នៅក្នុងប្រទេសកម្ពុជា ដែលមានសមាជិកជាង ៥០០នាក់ សុទ្ធតែជា ម្ចាស់អាជីវកម្ម មកពីស្ថាប័នផ្សេងៗគ្នា។
សម្រាប់ម្ចាស់អាជីវកម្ម ដែលបានក្លាយជា សមាជិក BNI ក្នុង Chapter ណាមួយ អាចទទួលបានផលប្រយោជន៍ជាច្រើនដូចជា ជួបម្ចាស់អាជីវកម្មថ្មីៗ ជារៀងរាល់សប្តាហ៍, ទទួលបានសិទ្ធិផ្តាច់មុខ Profession នៅក្នុង Chapter នីមួយៗ, ទទួលបានការបណ្តុះបណ្តាល, និងផ្សារភ្ជាប់ទំនាក់ទំនងយូរអង្វែងជាមួយម្ចាស់អាជីវកម្មផ្សេងៗ។
យ៉ាងណាមិញ សម្រាប់លោកអ្នក ដែលចង់ក្លាយជា សមាជិក BNI ត្រូវតែជា ម្ចាស់អាជីវកម្ម បានដំណើរការ ២ឆ្នាំយ៉ាចតិច និងមានផែនការអាជីវកម្មជោគជ័យយ៉ាងតិច ១ឆ្នាំ។
គួរជម្រាបដែរថា BNI Cambodia នឹងរៀបចំពិព័រណ៍ធុរកិច្ច ប៊ី អិន អាយកម្ពុជា នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៧ នៅសណ្ឋាគារ សុខាភ្នំពេញ ដោយអាចចូលរួមទស្សនាដោយសេរី៕
មតិយោបល់