ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ ធនាគារពិភពលោក សិក្សាទៅលើគម្រោងកប៉ាល់សាធារណៈល្បឿនលឿន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដែលផ្តល់ផលប្រយោជន៍ដល់កម្ពុជា។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ធនាគារពិភពលោក សិក្សាលើគម្រោងកប៉ាល់សាធារណៈ ខណៈដែលបច្ចុប្បន្ន ធនាគារពិភពលោក កំពុងចាប់ដៃគូសហការជាមួយ ចៃកា ក្នុងការអភិវឌ្ឍន៍ ប្លង់មេផ្នែកដឹកជញ្ជូនថ្នាក់ជាតិ។
ការសិក្សានេះគឺដើម្បីធានាបាននូវ តម្លៃដឹកជញ្ជូនកាន់តែប្រកួតប្រជែង ហើយក្រសួងបាននិងកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍កំពង់ផែ ផ្លូវដែក ផ្លូវទឹកខាងក្នុង និងការភ្ជាប់បណ្តាញផ្លូវថ្នល់។
យ៉ាងណាមិញ មានក្រុមហ៊ុនចិនមួយចំនួន បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើ គម្រោងកប៉ាល់សាធារណៈនៅកម្ពុជាផងដែរ។
គួរជម្រាបដែរថា កប៉ាល់សាធារណៈល្បឿនលឿនចំនួន ២០គ្រឿង នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ហើយត្រូវដាក់ឲ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ៕
មតិយោបល់