ព័ត៌មានជាតិ

កម្មក្រាស់ណាស់! អង្គុយបាចទឹកទូកអត់ដឹងអីសោះ ត្រូវបុង័តោហោះដោយដៃប្តីប្រពន្ធ១គូ មកដោតជាប់ក្បាលរបួសធ្ងន់!

កំពង់ចាម: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង រវាងប្តីប្រពន្ធ២នាក់ ឈ្លោះគ្នា ហើយទាញកាំបិតប៉័ងតោគប់ ក៏ហោះទៅចំក្បាលបុរសម្នាក់ ដែលអង្គុយបាចទឹកទូក បណ្តាលឲ្យរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុច តាមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា សុខ ភេទប្រុស អាយុ២៩ឆ្នាំ ជាបងប្អូនជីដូនមួយជនសង្ស័យ ស្នាក់នៅក្បែរខាងគ្នា ក្នុងភូមិឃុំកើតហេតុខាងលើ។ចំណែកជនសង្ស័យឈ្មោះ ទូច ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ និងប្តីឈ្មោះ ស៊ឹម ធា អាយុ៣០ឆ្នាំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធខាងលើ ឈ្លោះទាស់គ្នា រួចមកប្តីយកកាំបិតប៉័ងតោ កាប់ចិញ្ច្រាំខោអាវ ខណ:នោះស្រាប់តែប្រពន្ធស្ទុះទៅទាញកាំបិតពីដៃប្តី ក៏ភ្លាត់ហោះចេញពីផ្ទះទៅមាត់ទន្លេ ចំក្បាលជនរងគ្រោះចាក់ក្បាលរងរបួសធ្ងន់។ ភ្លាមៗនោះក៏ត្រូវបានបងប្អូនជនរងគ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់៕

មតិយោបល់