យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឲ្យដឹងថា ជើងហោះហើរភ្នំពេញ-ឌូបៃ គឺមិនគិតថ្លៃ VISA នោះឡើយ សម្រាប់ការកក់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៤ ខែសីហា ហើយតម្លៃសំបុត្រ ចាប់ផ្តើមជាមួយតម្លៃ ៥៣៣ដុល្លារអាមេរិក។
ភ្ញៀវទេសចរកម្ពុជាទាំងអស់ ដែលធ្វើការកក់សំបុត្រយន្តហោះ ក្នុងការហោះហើរទៅមក ពីរាជធានីភ្នំពេញ ទៅទីក្រុងឌូបៃ (round trip) ចាប់ពីថ្ងៃនេះរហូត ដល់ថ្ងៃទី ១៤ ខែសីហា សម្រាប់ការធ្វើដំណើរពីថ្ងៃនេះ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ ២០១៧ នឹងអាចទទួលទិដ្ឋាការ(VISA)ដោយឥតគិតថ្លៃ ខណៈតម្លៃសំបុត្រទៅកាន់ទីក្រុងឌូបៃ គឺចាប់ផ្តើមពី ៥៣៣ដុល្លារអាមេរិក សម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class) និង ១៨១៨ដុល្លារអាមេរិក អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class)។
ជើងហោះហើរដោយផ្ទាល់មានរយៈពេល ៩ម៉ោងកន្លះ ពីអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដែលធ្វើការចុះចតរយ:ពេលខ្លី នៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ។
ទីក្រុងឌូបៃ គឺជាទិសដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអាស៊ីជាច្រើន ដោយសារតែភាពទាក់ទាញសម្រាប់អ្នកដំណើរកម្សាន្តជាគ្រួសារ មាន សួនកម្សាន្ត និងសួនទឹក ដ៏គួរឲ្យចាប់អារម្មណ៍ រួមជាមួយហាងលក់ទំនិញនានាដ៏សម្បូរបែប។
គួរជម្រាបដែរថា កត្តាដែលគួរឲ្យចាប់អារម្មណ៍ពី កម្ពុជា គឺប្រាសាទអង្គរវត្ត គោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ព្រមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ស្ថានីយអ្នកដំណើរព្រលានយន្តហោះភ្នំពេញអន្តរជាតិ និងការព្យាករណ៍ទទួលកំណើនភ្ញៀវទេសចររហូតដល់ ៨លាននាក់ ត្រឹមឆ្នាំ ២០២០៕
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់លេខ 061 777 834 ឬ អ៊ីម៉ែល៖ ekcambodia@emirates.com ឬវេបសាយ www.emirates.com/kh
មតិយោបល់