ព័ត៌មានសេដ្ឋកិច្ច

ប្រជាពលរដ្ឋអគារប៊ូឌីញ ចាកចេញ ១០០%ហើយ រង់ចាំការវាយកម្ទេចចោល នៅថ្ងៃស្អែក

គិតមកទល់ពេលនេះ​ ប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញចំនួន ៤៩២គ្រួសារ ស្មើនឹង ១០០ភាគរយ បានចាកចេញពីអគារប៊ូឌីញជាស្ថាពរហើយ រីអគារប៊ូឌីញស នឹងបាត់ពី ផែនទី Google ក្រោយថ្ងៃទី ១៧ ខែកក្កដា នឹងត្រូវបានជំនួសដោយសំណង់ថ្មី។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម។

លោក បានរម្លឹកដែរថា អគារនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦៣ ក្នុងសម័យសង្គមរាស្រ្តនិយម ដែលបានបង្ហាញពី ការរីកចម្រើននៃស្ថាបត្យកម្ម សម្រស់ និងជាកន្លែងសម្រាប់មន្រ្តីជាន់ខ្ពស់ស្នាក់នៅ។

យ៉ាងណាក៏ដោយ នៅថ្ងៃស្អែក អគារនេះ នឹងត្រូវបានជំនួសដោយសំណង់អគារថ្មី ហើយជំនាន់នេះ និងជំនាន់ក្រោយ លែងបានឃើញទៀតហើយ។

សម្រាប់ការអភិវឌ្ឍន៍អគារថ្មី ក្រសួង នឹងសហការជាមួយក្រុមហ៊ុនArakawaចាប់ផ្តើមសាងសង់លើគម្រោងសាងសង់អគារថ្មី ២១ជាន់ ដោយចំណាយទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក។

អគារថ្មីនេះ នឹងមានចំណតចំនួន ៣ជាន់,កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ហើយចាប់ពីជាន់ទី ៩ឡើងទៅ ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនArakawa

មតិយោបល់