ព័ត៌មានកីឡា

អបអរសាទរ យុវជនអាយុក្រោម ១៩ឆ្នាំរបស់អង់គ្លេសលើកពាន Euro U-19(វីដែអូ)

នេះគឺជាសមិទ្ធិផល ថ្មីមួយទៀតសម្រាប់យុវជនរបស់ អង់គ្លេស ដែលបានបន្តឈ្នះពានជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៍ ដ៍សំខាន់ Euro U-19 ។

បន្ទាប់ពីឈ្នះពាន World Cup កាលពីប៉ុន្មានខែមុននេះ ក្រុមយុវជនអង់គ្លេសអាយុក្រោម ១៩ឆ្នាំ បានបន្តមកឈ្នះពាន Euro U-19 ជាបន្តទៀត។ នេះគឺជាសមិទ្ធិផល យ៉ាងប្រសើរសម្រាប់ អង់គ្លេស ដែលអាចយកនូវពានរង្វាន់ សម្រាប់ប្រជាជាតិពួកគេ​ ជាពិសេសនោះគឺ យុវជនជំនាន់ក្រោយ ដែលកំពុងតែធ្វើបានយ៉ាងល្អបំផុត។ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ Euro U-19 នេះដែរ អង់គ្លេស បានយកឈ្នះ ព័រទុយហ្គាល់ ក្នុងលទ្ធផល ២-១ យ៉ាងប្រថិតប្រថោយ។ ២គ្រាប់របស់អង់គ្លេស រកបានដោយ កីឡាករ Suliman នៅនាទីទី ៥០ និងកីឡាករ Nmecha នៅនាទីទី ៦៨ ស្របពេលដែល ១គ្រាប់របស់យុវជនព័រទុយហ្គាល់ រកបានដោយការស៊ុតចូលទីខ្លួនឯងរបស់កីឡាករ Sterling ។

ដូច្នេះហើយ ក្រុមយុវជនអាយុក្រោម ១៩ឆ្នាំរបស់អង់គ្លេស បានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ Euro U-19 ប្រចាំឆ្នាំ ២០១៧ នេះ ។

ទស្សការវីដេអូ ការប្រកួតផ្តាច់ព្រ័ត្រ Euro U-19 រវាងក្រុមអង់គ្លេ​ស និងព័រទុយហ្គាល់ទាំងអស់គ្នា៖

//www.youtube.com/watch?v=pTc6IP6YWZI

មតិយោបល់