ព័ត៌មានសេដ្ឋកិច្ច

[VDO] CEO Master Club និងវិទ្យាស្ថានគុណភាពការងារកម្ពុជា បង្កើតមូលនិធិ ជួយសិស្សក្រីក្រ នៅតាមបណ្តាខេត្ត

ភ្នំពេញ: ដើម្បីចូលរួមបង្កើន អត្រាសិស្សប្រឡងជាប់ថ្នាក់បាក់ឌុប សម្រាប់ឆ្នាំ២០១៦នេះ CEO Master Club និងវិទ្យាស្ថានគុណភាពការងារកម្ពុជា កំពុងបង្កើតមូលនិធិ ជួយសិស្សក្រីក្រ នៅតាមបបណ្តាខេត្ត ឱ្យពួកគេមានឱកាស បានរៀនគួរ បំប៉នបន្ថែម ដើម្បីត្រៀមប្រឡងថ្នាក់បាក់ឌុប ជោគជ័យ ឆ្នាំ២០១៦នេះ។ បើតាមការឱ្យដឹងរបស់លោកលោក អោម សេង បូរ៉ា នៅថ្ងៃទី២៦ ឧសភា នេះ។

លោក អោម សេង បូរ៉ា ស្ថាបនិក CEO Master Club បានមានប្រសាសន៍ថា៖ខ្ញុំសូមអំពាវនាវ និងគោរពអញ្ជើញ បងប្អូន មិត្តភ័ក្រ្ត និង សប្បុរសជនទាំងឡាយ បានចូលរួមកិច្ចការសង្គមនេះ ជាមួយយើងខ្ញុំ ជាការបរិច្ចាគសប្បុរសធម៌ តិចក្តីច្រើនក្តី ឬជាអ្នកឧបត្ថម្ភ ដើម្បីជម្រុញលទ្ធភាព និងសក្តានុពល ប្អូនៗសិស្សក្រីក្រ នៅតាមខេត្ត ឱ្យបានកាន់តែខ្លាំងក្លាជាងមុន។ក្នុងការបង្កើនមូលនិធិនេះ ខ្ញុំនឹងធ្វើការបរិច្ចាគ តាមរយ:ការបណ្តុះបណ្តាល ជាលក្ខណ:សង្គម ដ៏ធំមួយ ស្តីអំពី ” ភាពជាមនុស្សជោគជ័យ និងសេចក្តីសុខផ្លូវចិត្ត ” ដើម្បីលក់សំបុត្រប្រមូលថវិកា គាំទ្រមូលនិធិសប្បុរសធម៌នេះ ផងដែរ។ យើងនាំគ្នាចូលរួម ធ្វើកិច្ចការសង្គម ដ៏តូចមួយនេះ ទាំងអស់គ្នា! យើងពិតជាអាចធ្វើបាន!

សម្រាប់ការចូលរួម បរិច្ចាគសប្បុរសធម៌ សូមទាក់ទងទូរស័ព្ទលេខ៖ 010 666 481/ 092 380 001 / 010 666 482 / 085 400 745 / 010 38 65 43 ជាទីមេត្រី៕

https://youtu.be/yE9jZJqw3tI

13240014_1076514622422762_8942743159257930136_n

មតិយោបល់