ព័ត៌មានសេដ្ឋកិច្ច

ផ្សាយផ្ទាល់៖ សិក្ខាសាលាប្រចាំឆ្នាំ ២០១៧ ស្តីអំពី ស្វែងយល់ពីបញ្ហាប្រឈមនៃធុរកិច្ចបរាជ័យ

សភា​យុវ​ពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នឹងរៀបចំសិក្ខាសាលាប្រចាំឆ្នាំ២០១៧ ស្តីអំពី «ការស្វែងយល់ពីបញ្ហាប្រឈមនៃធុរកិច្ចបរាជ័យ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ១២​ ខែសីហា ឆ្នាំ ២០១៧ ក្នុងសាលនៃសាកលវិទ្យាល័យហ្សាម៉ាន់ ចាប់ពីម៉ោង ១:៣០នាទីរសៀល ដល់ម៉ោង ៥:៣០ល្ងាច ដោយមានការផ្សាយផ្ទាល់ពី Post News Media ផងដែរ។​

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ជម្រុញសហគ្រិនក្នុងប្រទេសកម្ពុជា ឲ្យមានការត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកួតប្រជែងលើទីផ្សារ និងរៀបចំដំណើរការធុរកិច្ចក្នុងរបស់ខ្លួន ឲ្យមានការអភិវឌ្ឍជានិរន្តរភាព។

អ្នកចូលរួមនឹងទទួលបានការចែករំលែកពី​ប្រវត្តិ រឿងរ៉ាវ បញ្ហាលំបាកៗ និងកត្តាប្រឈមជាច្រើន ដែលវាគ្មិនកិត្តិយសល្បីៗ និងមានពិសោធន៍ក្នុងពិភពជំនួញបានឆ្លងកាត់ មិនតែប៉ុណ្ណោះ​ អ្នកចូលរួមនឹងទទួលបានត្រលប់មកវិញនូវគន្លឹះ និងដំណោះស្រាយ សម្រាប់ជាការឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។​

សំបុត្រសម្រាប់ការចូលរួម មានលក់ចាប់ពីថ្ងៃនេះតទៅ ចំពោះសមាជិក JCI តម្លៃ ១៣ដុល្លារ, មិនមែនសមាជិក JCI តម្លៃ ១៥ដុល្លារ តែសម្រាប់ការចុះឈ្មោះមុនថ្ងៃទី ៦​ ខែសីហា តម្លៃត្រឹមតែ ៨ដុល្លារ។

ចុះឈ្មោះ៖​ https://docs.google.com/forms/d/e/1FAIpQLSf7B2_AQcWTmqiT1_NHf7LSdg8a_G1zKQXK8vq_Sabf_9wTQg/viewform

សម្រាប់ព័ត៌មានលម្អិត សូមអានខិតប័ណ្ណ និងបទបង្ហាញ ដែលបានភ្ជាប់ជាមួយ ឬទំនាក់ទំនងលេខ ទូរស័ព្ទ៖ 078 900 472, 096 409 5952៕

មតិយោបល់