ក្រុមជើងខ្លាំងអង់គ្លេស Manchester City បានចេញនូវចំនួនទឹកប្រាក់ ដែលក្រុមមួយនេះ តាមទិញកំពូលខ្សែប្រយុទ្ធឆ្នើម អាហ្សង់ទីន Lionel Messi ហើយ។
បើតាម Yahoo Sports ពីប្រទេសបារាំង បានឲ្យដឹងថា លោក Pep Guadiola អ្នកចាត់ការក្រុម Man City បានត្រៀមទឹកប្រាក់ ប្រមាណជា ២៧៥លានផោន ដើម្បីទិញផ្តាច់កុងត្រារបស់កីឡាករ Lionel Messi ពីក្រុម Barcelona ។ ជាការពិតណាស់ប៉ុន្មានថ្ងៃមុននេះ លោក Sheikh Mansour ប្រធានក្លិបបាល់ទាត់ Man City បានប្រាប់អ្នកគាំទ្រ ឲ្យត្រៀមខ្លួនទទួលកីឡាករកំពូល Lionel Messi ក្នុងពេលឆាប់ៗនេះ តែលោកមិនបានប្រាប់ពីតម្លៃដែលក្រុម Man City ត្រូវចំណាយឡើយ។ យ៉ាងណាវិញ បើតាមប្រភពខាងលើនេះ បានឲ្យដឹងថា ក្រុម Manchester City បានត្រៀមទឹលប្រាក់ប្រមាណជា ២៧៥លានផោន ដើម្បីផ្តាច់ Release Clause របស់ Lionel Messi ។ តាមរយៈ ការហ៊ានចំណាយខ្ពស់បែបនេះ បានធ្វើឲ្យក្រុមយក្សអេស្ប៉ាញ Barcelona មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះថាក្លិបអេស្ប៉ាញមួយនេះ អាចបាត់បង់ កីឡាករឆ្នើមមួយរូបទៀតផងដែរ។
ជាក់ស្តែង ដោយសារ Release Clause នេះបានធ្វើឲ្យ Barcelona បាត់បង់កីឡាករឆ្នើម Neymar មួយរូបទៅហើយ ខណះការហ៊ានចំណាយ ២៧៥លានផោន ស្មើនឹង ៣០០លានអឺរ៉ូនេះ អាចនឹងធ្វើឲ្យក្រុម Barcelona ពិបាកក្នុងការរារាំង ការចាកចេញរបស់ Messi ណាស់។ ម្យ៉ាងវិញទៀតនោះ មកទល់នឹងពេលនេះ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មិនទាន់បានចុះកុងត្រាថ្មីនៅឡើយទេ ជាមួយក្លិប ដែលជាក្តីកង្វល់មួយយ៉ាងធំ សម្រាប់ក្រុមយក្សអេស្ប៉ាញ Barcelona ។ ដូច្នេះរង់ចាំមើលថា តម្លៃ ២៧៥លានផោន ដែល Man City ត្រៀមទិញផ្តាច់កុងត្រារបស់ Lionel Messi ទទួលបានជោគជ័យឬទេ ខណះ Man City ចង់បានខ្លាំង ចំណែក Barcelona មិនចង់បាត់បង់ឡើយ។
គួរបញ្ជាក់ផងដែរថា ប្រសិនបើ Messi ទៅកាន់ Man City មែននោះ នោះ Messi នឹងក្លាយជាកីឡាករដែលមានតម្កៃផ្ទេរខ្ពស់ជាងគេ ក្នុងពិភពលោក ដោយបំបែកកំណត់ត្រា របស់ Neymar បាន។
មតិយោបល់