ព័ត៌មានសេដ្ឋកិច្ច

ឥណ្ឌូនេស៊ី ចង់បើកជើងហោះហើរត្រង់មក កម្ពុជា

ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងបើកជើងហោះហើរត្រង់មក ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដើម្បីជម្រុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ ដកស្រង់ពីសារព័ត៌មានក្នុងស្រុក។

លោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបង្ហាញពីបំណងបើកជើងហោះហើរត្រង់ រវាងឥណ្ឌូនេស៊ី-កម្ពុជា ដោយសារលោកមើលឃើញ សក្តានុពលដ៏ធំធេង ដើម្បីជម្រុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។

លោកបន្តថា យ៉ាងហោចណាស់មាន ភ្ញៀវទេសចរឥណ្ឌូនេស៊ីជាង ៥ម៉ឺននាក់ មកកម្សាន្តនៅ កម្ពុជា ជារៀងរាល់ឆ្នាំ ខណៈភ្ញៀវទេសចរកម្ពុជា ទៅកម្សាន្តនៅឥណ្ឌូនេស៊ី មានប្រមាណ ៥ពាន់នាក់។

គួរជម្រាបដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសឥណ្ឌូនេស៊ី-កម្ពុជា គឺប្រមាណ ៤៥០លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៦៕

មតិយោបល់