ព័ត៌មានសេដ្ឋកិច្ច

ប្រាក់បៀវត្សក្រោម ១លានរៀល មិនត្រូវបង់ពន្ធទេ គិតចាប់ពីខែមករានេះតទៅ

ចាប់ពីខែមករា ឆ្នាំ ២០១៧នេះតទៅ ប្រាក់បៀវត្សក្រោម ១លានរៀល ត្រូវបង់ពន្ធ ០ភាគរយ។ នេះបើយោងតាមសេចក្តីណែនាំ ស្តីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រាក់បៀវត្ស សំដៅដល់បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែម ដែលបានទូទាត់ឲ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិត ចំពោះការបំពេញសកម្មភាពបម្រើការងារ។

សម្រាប់ព័ត៌មានលម្អិត សូមមើលសេចក្តីណែនាំដូចខាងក្រោម៖

មតិយោបល់