ព័ត៌មានសេដ្ឋកិច្ច

បង្គន់សាធារណៈ ជារឿងសាមញ្ញ តែសំខាន់សម្រាប់កម្ពុជា ក្នុងការប្រកួតទីក្រុងស្អាតថ្នាក់អាស៊ាន

ក្រសួងទេសចរណ៍ បានដាក់ចេញនូវ ស្តង់ដាបង្គន់អនាម័យសាធារណៈ ក្នុងគោលបំណងជម្រុញឲ្យ ទីក្រុងបេក្ខភាពទីក្រុងស្អាតទាំង ៦ របស់កម្ពុជា បង្កើនឧត្តមភាពប្រកួតប្រជែង ដណ្តើមជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលនឹងប្រកាសលទ្ធផលនៅខែមករា ឆ្នាំ ២០១៨ខាងមុខនេះ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានក្រើនរម្លឹកដល់ បេក្ខភាពទីក្រុងទេសចរណ៍ស្អាតទាំង ៦ របស់កម្ពុជា បន្តយកចិត្តទុកដាក់រៀបចំទីក្រុង ដោយផ្តោតលើ ទស្សនទានស្អាត និងបៃតង រៀបចំបង្គន់អនាម័យសាធារណៈ ឲ្យបានល្អ ព្រោះវាជា សុចនាករមួយ សម្រាប់ការវាយតម្លៃ ដែលមានពិន្ទុច្រើន នៅក្នុងស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

លោកបន្តថា បញ្ហាបង្គន់សាធារណៈ ជារឿងសាមញ្ញ ប៉ុន្តែវាមានសារៈសំខាន់ណាស់ ហើយផ្អែកលើមូលដ្ឋានពិន្ទុ និងភាពចាំបាច់ គណៈកម្មាធិការបច្ចេកទេស បានណែនាំពី លក្ខណៈទូទៅនៃការរៀបចំ ទាំងសំណង់ ទម្រង់បរិក្ខាបំពាក់ជាក់ស្តែង និងណែនាំនូវគំរូស្ថាបត្យកម្មបង្គន់អនាម័យសាធារណៈ។

គួរជម្រាបដែរថា សាលារាជធានីភ្នំពេញ ទើបតែបញ្ចប់ការសាងសង់បង្គន់សាធារណៈថ្មី ចំនួន ៨កន្លែង នឹងដាក់ឲ្យដំណើរការដោយគ្មានការបង់ថ្លៃសេវានោះទេ តែសាធារណជន អាចជួយឧបត្ថម្ភដល់អ្នកសម្អាតបាន៕

មតិយោបល់