មនុស្សភាគច្រើនតែងតែមានទម្លាប់កំដៅអាហារដែលនៅសេសសល់ញ៉ាំម្តងទៀត ព្រោះស្តាយមិនចង់ខ្ជេះខ្ជាយឡើយ។ ក៏ប៉ុន្តែ ទម្លាប់បែបនេះញឹកញាប់ពេកអាចបង្កឲ្យមានផលប៉ះពាល់អាក្រក់ដល់សុខភាព។
បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា អាហារមួយចំនួន បន្ទាប់ពីត្រូវបានកំដៅម្តងទៀត មិនត្រឹមតែបាត់បង់តម្លៃអាហារូបត្ថម្ភប៉ុណ្ណោះទេ វាថែមទាំងផ្តល់ភាពងាយស្រួលដល់ការលូតលាស់នៃបាក់តេរី E coli ឬ Salmonella ដែលបង្កអន្តរាយដល់សុខភាពដោយមិនដឹងខ្លួន។ ខាងក្រោមនេះ គឺជាប្រភេទនៃអាហារមួយចំនួនដែលអ្នកមិនគួរកំដៅញ៉ាំម្តងទៀតឡើយ៖
ស៊ុត
ស៊ុត គឺជាអាហារដ៏ពេញនិយមខ្លាំងបំផុត ដែលយើងគ្រប់គ្នាប្រើប្រាស់ជាអាហារពេលព្រឹកស្ទើរតែរៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែ អ្នកស៊ុតដែលនៅសល់ អ្នកមិនត្រូវកំដៅញ៉ាំម្តងទៀតនោះទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់។
អ្នកត្រូវដឹងថា បាក់តេរីអាចលូតលាស់នៅសីតុណ្ហភាពចាប់ពី ៤ទៅ៦២អង្សារសេ ដែលធ្វើឲ្យអាហារខូចគុណភាព ហើយបណ្តោលឲ្យអ្នកឈឺបាន។ ដូច្នេះ ស៊ុត ដែលនៅសល់អ្នកគួរតែឈប់ទទួលទាន ហើយចម្អិនថ្មីទើបសុវត្ថិភាព។
ប្រេងឆា
ប្រេងឆា ត្រូវបានគេប្រើសម្រាប់ចៀន ឬបំពង អាហារផ្សេងៗ ក៏ប៉ុន្តែប្រេងដែលចម្អិនម្តងហើយ អ្នកមិនត្រូវស្តាយយកមកប្រើម្តងទៀតឡើយ។ ប្រេងដែលដុតកំដៅលើសពី ១៩០អង្សាសេឡើងទៅ វានឹងប្រមូលផ្តុំជាតិពុលកាន់តែច្រើន ដែលបង្កើនកម្រិតខ្លាញ់កូឡេស្តេរ៉ុលអាក្រក់កាន់តែច្រើនឡើងដែរ។ ហេតុនេះ អ្នកត្រូវចាំថា ការកំដៅប្រេងជាលើកទីពីរ បណ្តោលឲ្យមានគ្រោះថ្នាក់កាន់តែខ្លាំងឡើង។
បាយ
បាយ ក៏បង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពផងដែរ ប្រសិនបើអ្នកកំដៅជាលើកទីពីរ ព្រោះពពួកបាក់តេរីអាចកើនឡើងកាន់តែច្រើន ប្រសិនបើបាយមិនត្រូវបានរក្សាទុកឲ្យបានត្រឹមត្រូវ ឬទុកយូរពេក។ ការកំដៅបាយសារជាថ្មី បង្កើនហានិភ័យពុលចំពោះមនុស្សមួយចំនួន។
សាច់មាន់
សាច់មាន់ គឺជាទីកន្លែងដែលល្អបំផុតសម្រាប់ការអភិវឌ្ឍន៍នៃបាក់តេរី E-coli និងSalmonella ដែលបណ្តោលឲ្យអ្នករាគ និងពុលបាន។ ដូច្នេះហើយ សាច់មាន់តែដែលនៅសល់ ឬទុកចោលយូរអ្នកមិនគួរកំដៅញ៉ាំម្តងទៀតឡើយ៕
មតិយោបល់