ព័ត៌មានសេដ្ឋកិច្ច

លំនៅដ្ឋានតម្លៃទាប-មធ្យម ២ម៉ឺនដល់៣ម៉ឺនដុល្លារ នឹងបើកសម្ពោធដាក់លក់នៅសប្តាហ៍ក្រោយ

គម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យម ២ម៉ឺនដល់៣ម៉ឺនដុល្លារ នឹងបើកសម្ពោធដាក់លក់នៅសប្តាហ៍ក្រោយ ហើយអតិថិជនទិញ ឬកក់ភ្លាម ក្រុមហ៊ុននឹងសង់ជូនភ្លាមនៅសប្តាហ៍បន្ទាប់។ នេះបើយោងតាមកិច្ចសម្ភាសន៍កាលពីម្សិលមិញរវាងលោក Michael S. Nhim ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cate Group នឹងភ្នាក់ងារសារព័ត៌មាន Post Business។

លំនៅដ្ឋាននេះ មានតម្លៃចាប់ពី ២ម៉ឺន ដល់ ៣ម៉ឺនដុល្លារអាមេរិក អាស្រ័យទៅតាមរចនាបថរបស់ផ្ទះ ដូចជាផ្ទះរចនាបថខ្មែរ រចនាបថខ្មែរ-អូស្រ្តាលី និងរចនាបថខ្មែរ-បារាំង មានតម្លៃខុសៗគ្នាចាប់ពីប្រមាណ ២ម៉ឺន ដល់ ៣ម៉ឺនដុល្លារអាមេរិក និងចាប់ពី ៣ម៉ឺនដុល្លារអាមេរិកឡើង អាស្រ័យទៅតាមការចង់បានរបស់អតិថិជន។

គម្រោងនេះ មានទីតាំងនៅក្នុងតំបន់ចំការដូង ទំនប់កប់ស្រូវ និងពោធិ៍សែនជ័យ ដែលផ្ទះនីមួយៗ ចំណាយពេលសាងសង់យ៉ាងយូរត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។

បន្ទាប់ពីការវិនិយោគលើ ១ពាន់ផ្ទះដំបូង ក្រុមហ៊ុននៅតែស្វាគមន៍ជានិច្ចចំពោះអតិថិជន ដែលពេញចិត្តនឹងគម្រោងប្លង់ និងតម្លៃផ្ទះនេះ ហើយក្រុមហ៊ុន អាចនឹងសាងសង់ជូននៅទីតាំងណាក៏បាន ទោះបីជានៅក្រៅទីក្រុងភ្នំពេញក៏ដោយ។

សម្រាប់លក្ខខណ្ឌនៃការទិញផ្ទះ អតិថិជនអាចបង់ពេញថ្លៃ បង់ជាមួយធនាគារជាមួយអត្រាការប្រាក់ទាប ឬអាចបង់រំលោះជាមួយក្រុមហ៊ុន ទៅតាមលក្ខខណ្ឌដែលនឹងបង្ហាញជូនលម្អិត នៅក្នុងពិធីសម្ពោធដាក់លក់ នាសប្តាហ៍ក្រោយនេះ។

សម្រាប់ព័ត៌មានលម្អិត ក្រុមហ៊ុននឹងបង្ហាញជូន នៅក្នុងសិក្ខាសាលា ដែលនឹងធ្វើឡើងនាសប្តាហ៍ក្រោយ ដោយក្រុមហ៊ុននឹងផ្តល់ព័ត៌មានពីទីតាំង និងពេលវេលា នាពេលឆាប់ៗនេះ ហើយលោកអ្នកដែលមានបំណងចង់ទិញ អាចជួបជាមួយក្រុមការងារផ្ទាល់តែម្តង៕

semi-detached_houses_messaline_avenue_acton_-_geograph-org-uk_-_240889

រូបតំណាង

មតិយោបល់