ក្រុមហ៊ុន Apple បានកាត់សេចក្តីព័ត៌មានចចាមអារ៉ាមកន្លងមកអំពីកាលបរិច្ឆេទនៃការប្រកាសចេញជាផ្លូវការនូវផលិតផលទូរសព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួនហើយ។
តាមលិខិតអញ្ជើញភាគីពាក់ព័ន្ធដែលទើបប្រកាសចេញនាព្រឹកនេះលើទំព័រ Twitter ផ្លូវការរបស់ខ្លួនផ្ទាល់បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនឹងរៀបចំព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំនាថ្ងៃទី ១២ កញ្ញា នាសាល Steve Jobs លើកដំបូងបង្អស់ ក្នុងទីស្នាក់ការកណ្តាលថ្មី Apple Park។
បន្ថែមពីការបើកបង្ហាញស្មាតហ្វូនស៊េរីឆ្នាំ ២០១៧ គេក៏រំពឹងថា ក្រុមហ៊ុននឹងប្រើប្រាស់វេទិកាដែលពិភពលោកកំពុងទន្ទឹងរង់ចាំនេះ ដើម្បីប្រកាសចេញប្រព័ន្ធប្រតិបត្តិការ iOS 11, macOS High Sierra, watchOS4, និង tvOS 11 ដែលខ្លួនបានបើកបង្ហាញនៅឯសន្និសីទ្ធក្រុមអ្នកអភិវឌ្ឍកម្មវិធីសកល ក្នុងខែមិថុនាផងដែរ៕
ប្រភពព័ត៌មានៈ 9to5mac
មតិយោបល់