ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុន Emirates និងក្រុមហ៊ុន Flydubai ប្រកាសបើកឲ្យមានផ្លូវជើងហោះហើររួមគ្នាលើកដំបូង

ជាកិច្ចចាប់ផ្តើមនៃការចាប់ដៃគូសហការនេះ Emirate នឹងបង្កើតឲ្យមានផ្លូវហោះហើររួមគ្នា ជាមួយ Flydubai ដែលមានចំនួន ២៩ទិសដៅ ក្នុងទ្វីបចំនួន ៣ ប្រតិបត្តិដោយ Flydubai។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន Emirates។

លោក HH Sheikh Ahmed bin Saeed Al Maktoum ជាប្រធាន និងនាយកប្រតិបត្តិរបស់ Emirate Group និងជាប្រធាន Flydubai បានឲ្យដឹងថា «នេះជា ជំហានដំបូងនៃការទាញយកផលប្រយោជន៍បន្ថែមសម្រាប់អ្នកដំណើរ ពីការចាប់ដៃគូរសហការ ដែលធ្វើឲ្យពួកគាត់មានឱកាសរីករាយជាមួយអត្ថប្រយោជន៍ពិសេស ដែលផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍នីមួយៗ ក៏ដូចជារីករាយជាមួយជម្រើស ​និងភាពបត់បែនកាន់តែច្រើន នៅពេលដែលធ្វើការតភ្ជាប់កាត់តាម ទីក្រុងឌូបៃ។»

សេចក្តីប្រកាសព័ត៌មានថ្ងៃនេះ គឺជាដំណាក់កាលដំបូងនៃ ការបង្កើនវិសាលភាពនៃកិច្ចព្រមព្រៀងអោយកាន់តែទូលំទូលាយនាពេលអនាគត ដែលនឹងមានការបង្កើតបន្ថែមនូវតំណភ្ជាប់រវាងទីក្រុង ដោយសារកិច្ចព្រមព្រៀងឲ្យមានជើងហោះហើររួមគ្នា នឹងត្រូវបានពង្រីកបន្ថែម ក៏ដូចជាការបង្កើន ប្រសិទ្ធភាពបន្ថែមរបស់បណ្តាញអាកាសចរណ៍ទាំងពីរ។

តាមរយៈផ្លូវហោះហើររួមគ្នា​ បណ្តាញដៃគូសហការថ្មីនេះ នឹងធ្វើឲ្យមានជើងហោះហើរកាន់តែញឹក ញាប់ និងអាចទៅដល់ទីតាំងផ្សេងទៀត នៅទូទាំងពិភពលោកកាន់តែងាយស្រួល ជាមួយអត្ថប្រយោជន៍នៃ ការតភ្ជាប់ឥវ៉ាន់ទៅដល់ ទីតាំងគោលដៅចុងក្រោយ។​

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឲ្យមានជើងហោះហើររួមគ្នា​ នៅពេលកក់សំបុត្ររួមគ្នា អ្នកដំណើររបស់ Emirates នឹងទទួលបានអាហារ និងការត្រួតពិនិត្យឥវ៉ាន់របស់ Emirates នៅជើងហោះហើរដែលដំណើរការដោយ Flydubai ទាំងថ្នាក់អាជីវកម្ម និងសន្សំសំចៃ។
តាមរយៈការតភ្ជាប់ជាមួយការផ្ទេរ ឬការផ្លាស់ប្តូរប្រកបដោយដំណើរការល្អ ដែលផ្តល់ឲ្យដោយ មណ្ឌលអាកាសចរឌូបៃ និងក្រោមភាពជាដៃគូសហការថ្មីនេះ អ្នកដំណើរនឹងទទួលបានផលប្រយោជន៍ពីការកាត់បន្ថយរយៈពេលនៃការតភ្ជាប់ (MCT) រវាងស្ថានីយ៍ទី ៣ នៅ Emirates និងស្ថានីយ៍ទី ២ នៅ Flydubai រយៈពេល ១២០នាទី។

គួរបញ្ជាក់ថា អ្នកដំណើរអាចកក់សំបុត្រចាប់ពីថ្ងៃទី ០៣ ខែតុលា នៅ Emirate.com តាមរយៈមជ្ឍមណ្ឌលទំនាក់ទំនងព័ត៌មាន Emirate ឬ បណ្តាញភ្នាក់ងារទេសចរណ៍ ហើយអាចចាប់ផ្តើមធ្វើដំណើរបានចាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នេះតទៅ៕

មតិយោបល់