ព័ត៌មានសេដ្ឋកិច្ច

SMEs ស្ម័គ្រចិត្តចុះបញ្ជីពន្ធ ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល ២ឆ្នាំ

សហគ្រាសធុនតូច-មធ្យម ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលចំនួន ២ឆ្នាំ ក្រោមលក្ខខណ្ឌចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុងឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨។ នេះបើយោងតាមការឲ្យដឹងពីសេចក្តីណែនាំរបស់ អគ្គនាយកដ្ឋានពន្ធដារ។

ការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ២ឆ្នាំ គឺគិតចាប់ពីឆ្នាំ ដែលទទួលបានប្រាក់ចំណូលដំបូងចំពោះសហគ្រាសដែលពុំទាន់មានប្រាក់ចំណូល ឬចាប់ពីឆ្នាំដែលចុះបញ្ជីពន្ធដារចំពោះសហគ្រាស ដែលមានប្រាក់ចំណូលរួចហើយ។

ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលនេះ សហគ្រាសក៏ត្រូវបានលើកលែងពី ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមាផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលដូចរៀបរាប់ខាងលើ សហគ្រាស ត្រូវបង់ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ទៅតាមលក្ខខណ្ឌ ដែលកំណត់ដោយច្បាប់ស្តីពី សារពើពន្ធ។

សម្រាប់ព័ត៌មានលម្អិត មានភ្ជាប់ជូននៅខាងក្រោម៖

មតិយោបល់