ពិព័រណ៍ការងារ ឆ្នាំ ២០១៧ នឹងផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែងដល់ សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។
សម្រាប់កម្មវិធីនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៧-២៨ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ហើយរំពឹងចូលរួមចំណែកកាត់បន្ថយ គម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការជំនាញនៅក្នុង ទីផ្សារការងារ។
ការងារប្រមាណ ២ម៉ឺនមុខតំណែងនេះ គឺផ្តល់ដោយក្រុមហ៊ុនជាង ១២០ មកពីវិស័យសំខាន់ៗដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជន។
ចំពោះសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ត្រូវត្រៀមសរសេរប្រវត្តិរូប សញ្ញាបត្រដែលពាក់ព័ន្ធនិងជំនាញដែលខ្លួនចង់ដាក់ធ្វើការងារ ឲ្យបានរួចរាល់ ដើម្បីជ្រើសរើសរកកន្លែង ឬតួនាទីណាមួយ ក្នុងការសម្ភាសសម្រាប់ចូលធ្វើការ។
គួរជម្រាបដែរថា ម្ចាស់ក្រុមហ៊ុន សហគ្រាស ក៏អាចជ្រើសរើសយកអ្នកដែលមានសក្តានុពល និងមានសមត្ថភាព ជំនាញបច្ចេកទេស ដើម្បីចូលបម្រើការងារក្នុងស្ថាប័នរបស់ខ្លួន ប្រកបដោយផលិតភាពខ្ពស់ថែមទៀត៕
មតិយោបល់