ព័ត៌មានសុខភាព

អាហារ៣ប្រភេទអាចជួយឲ្យអ្នកខ្លាំងដោយមិនបាច់ប្រើថ្នាំជំនួយផ្លូវភេទ

ផ្លូវភេទ គឺជាចំណែកមួយដ៏សំខាន់នៅក្នុងជីវិតរបស់គូស្នេហ៍ទាំងឡាយ ព្រោះវាអាចជួយឲ្យពួកគេមានភាពស្និតស្នាល និងស្គាល់ចិត្តគ្នាកាន់តែស៊ីជម្រៅ។ ទោះជាយ៉ាងណា បច្ចុប្បនេះមានគូស្នេហ៍ជាច្រើនណាស់ដែលមិនសប្បាយចិត្តជាមួយនឹងបញ្ហាខ្សោយផ្លូវភេទ រហូតដល់មានអ្នកខ្លះទិញថ្នាំជំនួយមកប្រើប្រាស់ថែមទៀត។

ដូច្នេះ តើមានវិធីសាស្ត្រអ្វីអាចដោះស្រាយបញ្ហានេះបានទៅ? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា បញ្ហាខ្សោយផ្លូវភេទអាចដោះស្រាយបាន ដោយប្រើប្រាស់អាហារសាមញ្ញៗប៉ុណ្ណោះ។

ផ្លែស្ត្រប៊ឺរី
ស្ត្រប៊ឺរី ជាផ្លែឈើមួយប្រភេទដែលមានផ្ទុកវីទាមីន B និងអាស៊ីតហ្វូលិក ដែលអាចជួយការពារភាពមិនប្រក្រតីពីកំណើត។ ជាពិសេសវីតាមីន C របស់វាអាចជួយបង្កើនចំណង់ផ្លូវភេទផងដែរ។

ផ្លែស្ត្រប៊ឺរី ត្រូវបានគេទទួលស្គាល់ថា ជាអាហារដ៏ល្អបំផុតសម្រាប់ជីវិតផ្លូវភេទ ព្រោះជាអាចជួយសម្រួលដល់លំហូរឈាមទៅកាន់តំបន់ឯកជន ដូច្នេះវាត្រូវបានគេចាត់ទុកជា ថ្នាំជំនួយផ្លូវភេទបែបធម្មជាតិ។

លើសពីនេះទៅទៀត ស្ត្រប៊ឺរី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងប៉េងប៉ោះដល់ទៅ ១០ដង ហើយមានផ្ទុកសារធាតុហ្វូលិក ខ្ពស់ជាងផ្លែឈើដទៃទៀត។ សារធាតុហ្វូលិកនេះ ល្អសម្រាប់ស្ត្រីនៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះពីព្រោះវាជួយជំរុញដល់ការវិវត្តនៃខួរក្បាល ឆ្អឹងខ្នងនៃ និងបង្ការភាពមិនប្រក្រតី។

គ្រប់ល្ពៅ
សារធាតុស័ង្កសី នៅក្នុងគ្រាប់ល្ពៅ អាចជួយបង្កើនចំណង់ផ្លូវភេទទាំងបុរស និងស្ត្រី។ តាមរយៈការស្រាវជ្រាវបានបង្ហាញថា គ្រាប់ល្ពៅអាចជួយបង្កើនកម្រិតអ័រម៉ូន testosterone ចំពោះបុរសដែលបង្កើនតម្រូវការផ្លូវភេទ។ មិនតែប៉ុណ្ណោះ គ្រាប់ល្ពៅ ក៏សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-៣ ដែលមានអត្ថប្រយោជន៍ចំពោះសុខភាពផ្លូវភេទដែរ។

ក្រៅពីនេះសារធាតុ បេតាការ៉ូទីន នៅក្នុងគ្រាប់ល្ពៅ មានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្ម កាត់បន្ថយជំងឺក្រពេញប្រូស្តាត។

ដំឡូងជ្វា
នៅក្នុងប្រទេសអាហ្វ្រិក ដំឡូងជ្វា ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺផ្លូវភេទ បង្កើនសមត្ថភាពក្នងការមានកូន ព្រោះវាអាចបន្ថែមអ័រម៉ូន estrogen ចំពោះស្ត្រី ដើម្បីបង្កើនសកម្មភាពផ្លូវភេទ។

សារធាតុប៉ូតាស្យូម នៅក្នុងដំឡូងជ្វា អាចជួយការពារការឡើងសម្ពាធឈាមខ្ពស់ និងព្យាបាលជំងឺងាប់លិង្គ។ បើយោងតាមការសិក្សាមួយបានបង្ហាញថា ដំឡូងជ្វាមានសារធាតុប៉ូតាស្យូម ២៨ភាគរយ ព្រមទាំងសារធាតុរ៉ែសំខាន់ៗជាច្រើនសម្រាប់រាងកាយ។

ក្រៅពីឥទ្ធិពលទៅលើផ្លូវភេទ ដំឡូងជ្វាក៏ជាប្រភេទនៃអាហារដែលអាចជួយបញ្ចុះទម្ងន់ កាត់បន្ថយសម្ពាធឈាម និងបង្ការបញ្ហាទល់លាមកប្រកបទៅដោយប្រសិទ្ធភាព៕

មតិយោបល់