ព័ត៌មានសេដ្ឋកិច្ច

ឆ្នាំមុន អុំទូក ៣ថ្ងៃ ភ្ញៀវទេសចរ ៣លាននាក់ ចោលសំរាមជិត ៦០០០តោន

ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ កាលពីឆ្នាំ ២០១៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៣លាននាក់ ចូលមកទស្សនារាជធានីភ្នំពេញ និងបានបង្កើតសំរាមប្រមាណជាង ៦ពាន់តោន។ នេះបើយោងតាមការឲ្យដឹងពី សាលារាជធានីភ្នំពេញ។

យ៉ាងណាមិញ អាជ្ញាធរ អាចគ្រប់គ្រងសំរាមបានល្អ តែមិនទាន់បាន ១០០ភាគរយនោះទេ ដោយសារនៅតែមានប្រជាពលរដ្ឋចោលសំរាមក្រៅធុង តែប្រជាពលរដ្ឋភាគច្រើនយល់ដឹងពីការទុកដាក់សំរាម បង្កភាពងាយស្រួលដល់ការប្រមូលសំរាម។

ក្រុមហ៊ុនស៊ីនទ្រី ក៏បានពង្រាយកញ្ឆេសំរាមជាង ១០០០កញ្ឆេ ជុំវិញកន្លែងប្រារព្ធពិធី នឹងបានសហការជាមួយបុគ្គលិកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងការសម្អាតសំរាមនៅតាមដងផ្លូវ និងនៅតាមសួនច្បារ ព្រមទាំងបានដឹកជញ្ជូនសំរាមបានទាន់ពេលវេលា ទៅកាន់ទីលានចាក់សំរាម។

គួរបញ្ជាក់ថា ភ្ញៀវទេសចរ ៣លាននាក់ បង្កើតសំរាមប្រមាណ ១៨០០តោន ដល់ ២០០០តោនក្នុងមួយថ្ងៃ គិតតែក្នុងបរិវេណកន្លែងប្រារព្ធពិធី ជាចំនួនដ៏ច្រើន ដែលអាជ្ញាធរព្យាយាមគ្រប់គ្រងតែមិនទាន់ល្អ ១០០ភាគរយនោះទេ។

យ៉ាងណាមិញ ក្រុមហ៊ុនស៊ិនទ្រី នឹងបន្ថែមធុងសំរាមធំៗ ពង្រាយតាមទីតាំងសំខាន់ៗតាមដងផ្លូវសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋអាចយកសំរាម មកទុកដាក់ឲ្យបានត្រឹមត្រូវ ក្នុងអំឡុងពេលនេះ៕

15032702_1161093800593690_5981211001199401859_n 14705770_1161093643927039_6447349943346021709_n

មតិយោបល់