ព័ត៌មានសេដ្ឋកិច្ច

ស៊ុយអែត៖ ប្រទេសស្អាតបំផុត កំពុងត្រូវការនាំចូលសំរាម យកទៅកែច្នៃបន្ថែម

ប្រទេសស៊ុយអែត ជាប្រទេសដែលស្អាតបំផុត និងខ្លាំងក្លាខាងកែច្នៃសំរាម រហូតដល់ ៩៩ភាគរយនៃសំរាមក្នុងប្រទេស ដែលត្រូវតែនាំចូលបន្ថែមទៀត ដើម្បីឲ្យម៉ាស៊ីនដំណើរការជាធម្មតា។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ independent។

ប្រព័ន្ធគ្រប់គ្រងសំរាមក្នុងប្រទេសស៊ុយអែត ជឿនលឿនដល់កម្រិតនេះ ក៏ព្រោះតែទំនៀមទំលាប់ស្រលាញ់បរិស្ថានរបស់ប្រទេសនេះ តាំងពីយូរណាស់មកហើយ ហើយមកទល់ពេលនេះ ប្រភពថាមពលអគ្គិសនីចម្បង ដែលផ្គត់ផ្គង់ទូទាំងប្រទេស គឺពាក់កណ្តាលបានមកពីការកែច្នៃសំរាម។

ស៊ុយអែត បាននាំចូលសំរាមពីប្រទេសជាច្រើនដូចជា ប្រទេសអង់គ្លេស អ៊ីតាលី ន័រវេ ជាដើម ដើម្បីផ្គត់ផ្គង់រោងចក្រកែច្នៃសំរាមចំនួន ៣២រោងចក្រ ដែលដំណើរការជាច្រើនឆ្នាំមកហើយ។

ក្រុមហ៊ុនកែច្នៃទំាងនោះ បានចាត់ទុកសំរាម ជាទំនិញមួយនៅពេលត្រូវបានប្រើប្រាស់ក្នុងផ្លូវផ្សេង ហើយវាមិនត្រឹមតែជាសំរាមនោះទេ វាគឺជាអាជីវកម្មមួយ។

គួរបញ្ជាក់ថា ប្រទេសស៊ុយអែត ទទួលបានជោគជ័យក្នុងការគ្រប់គ្រងសំរាមនេះ មិនមែនមានតែរដ្ឋាភិបាលដែលធ្វើការគ្រប់គ្រងនោះទេ គឺមានការសហការជាមួយក្រុមហ៊ុនឯកជន ប្រជាជន និងប្រទេសនាំចេញសំរាមផងដែរ៕

មតិយោបល់