ភ្នំពេញៈ កាលពីវេលាម៉ោង ៧និង១៥០នាទីយប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៧ មានបុរសម្នាក់ ត្រូវបានបងប្អូនសាច់ញាតិ បញ្ជូនទៅសង្រ្គោះភ្លាមៗ បន្ទាប់ពីត្រូវជនមិនស្គាល់មុខលបកាប់ពីក្រោយ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតទ្បើងនៅតាមបណ្តោយផ្លូវបេតុង ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មានជនសង្ស័យម្នាក់ ស្លៀកពាក់ស៊ីវិលធ្វើរដំណើរដោយថ្មើរជើង
និងប្រដាប់ដោយដាវសាំម៉ូរ៉ៃ១ ដើមទៀតផង បានលបកាប់ជនរងគ្រោះ អំទ្បុងពេលជនរងគ្រោះដើរដល់ទីងងឹត ត្រូវចំសៀតថ្កាចំហៀងខាងឆ្វេង និងខ្នង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។
ជនសង្ស័យមានឈ្មោះ ង៉ែត ហៅអាយក្ស ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងផ្សារដែក ទីលំនៅផ្ទះជួល ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រីឯជនរងគ្រោះ ឈ្មោះម៉ៅ កូហេ ភេទប្រុស មុខរបរជាងផ្សារដែក ទីលំនៅផ្ទះជួល ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ចូន ទៅសង្គ្រោះនៅមន្ទីរពេទ្យសូវៀត បន្ទាប់មកសាច់ញាត្តិជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋាលចោមចៅ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកជនដៃដល់ យកមកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់