គិតត្រឹម ៩ខែដំបូង ឆ្នាំ ២០១៧នេះ កម្ពុជា បាននាំចេញម្រេចកំពតជាង ៦០តោន ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាម សមាគមលើកកម្ពស់ម្រេចកំពត។
ទីផ្សារនាំចេញសំខាន់ៗ រួមមាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន ហើយក្នុងឆ្នាំ ២០១៧នេះ សមាគម រំពឹងនាំចេញសរុបបាន ៨០តោន។
បច្ចុប្បន្ន ទំហំផ្ទៃដីប្រមូលផលម្រេច មានរហូតដល់ ២១០ហិកតា ខណៈមានម្ចាស់ដីទំហំជាង ៥០ហិកតាទៀត ចង់ក្លាយជាសមាជិកនៃសមាគមផងដែរ។
សម្រាប់តម្លៃទីផ្សារម្រេចខ្មៅគឺ ១៥០០០ដុល្លារ/តោន ម្រេចក្រហម ២៥០០០/តោន និងម្រេច ស ២៨០០០/តោន។
គួរជម្រាបថា សមាគមលើកកម្ពស់ម្រេចកំពត បាននាំចេញម្រេច ៦០តោន ក្នុងឆ្នាំ ២០១៤ និង ២០១៥ ហើយនាំចេញបានត្រឹមតែ ៥៣តោនប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៦ ដោយសារគ្រោះរាំងស្ងួត៕
មតិយោបល់