កំពង់ស្ពឺ: អាងទឹកទំនប់ក្រាំងព្រះស្រុក មានទីតាំងស្ថិតនៅក្នុងឃុំគិរីវណ្ណ ស្រុកភ្នំស្រួច អាចស្តុកទឹកបានប្រមាណ ១លានម៉ែត្រត្រីគុណ និងមានលទ្ធភាពស្រោចស្រព ផ្ទៃដីស្រូវវស្សា ប្រមាណ ១៣០ហិកតា យោងតាម ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹង នៅថ្ងៃទី០៨ មិថុនា ២០១៦ នេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន អាងទឹកទំនប់ក្រាំងព្រះស្រុក មានទឹកប្រមាណ ៣០ភាគរយ ខណៈបងប្អូនប្រជាកសិករ នៅផ្នែកខាងក្រោមអាង កំពុងចាប់ផ្តើមការងារបង្កបង្កើនផលស្រូវ ជាបណ្តើរៗហើយ៕






មតិយោបល់