ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ ការដុតក្រដាសសែន នៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ ត្រូវបានហាមឃាត់ជាដាច់ខាត។
លើសពីនេះទៅទៀត ចៀសវាងការលេងល្បែងស៊ីសង អុជផាវ កាំជ្រួច និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញផ្សាយនៅថ្ងៃនេះ។
រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់។
លើសពីនេះទៅទៀត បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្រ្កាន ចរន្តអគ្គិសនី ដែលអាចបង្កឲ្យមានគ្រោះថ្នាក់អគ្គិភ័យ កើតឡើងជាយថាហេតុ។
គួរបញ្ជាក់ដែរថា ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តិល្មើស បង្កឲ្យមានចលាចលក្នុងសង្គម បាត់បង់ សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕
មតិយោបល់