ក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យដឹងថា ច្បាប់ស្តីពីការនាំទំនិញចូលសហរដ្ឋអាមេរិក នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធឡើងវិញ ទើបត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។
ប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះ បានចូលជាធរមាន ចាប់ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៨។
សម្រាប់អ្នកដែលបាននាំចូលទៅ សហរដ្ឋអាមេរិក គិតចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ អាចមកស្នើសុំដកប្រាក់ពន្ធ ដែលបានបង់រួចមកវិញបាន តាមការជូនដំណឹងរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យបានមុនថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨។
មតិយោបល់