ព័ត៌មានសេដ្ឋកិច្ច

ប្រព័ន្ធទូទាត់ប្រាក់តាមវីង តាមឡានក្រុងសាធារណៈ ដាក់ឲ្យដំណើរការជាផ្លូវការ

ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកធ្វើដំណើរក្នុងការទូទាត់ប្រាក់ តាមរយ:សេវាដឹកជញ្ជូនសាធារណ:រថយន្តក្រុងរាជធានីភ្នំពេញ នៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅលើរថយន្តក្រុងសាធារណ:រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលអភិបាលរាជធានី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលនៃធនាគារឯកទេសវីង។

ប្រព័ន្ធទូទាត់ប្រាក់ស្វ័យប្រវត្តិនេះ នឹងជួយសម្រួលបានច្រើនទាំងការគ្រប់គ្រងចំនួនអ្នកធ្វើដំណើរ ទាំងពេលវេលាក្នុងការទូទាត់សាច់ប្រាក់ បច្ចុប្បន្នអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ មានចំនួនច្រើនរហូតដល់ជាង ២ម៉ឺននាក់ ក្នុង១ថ្ងៃ។

ការប្រើកាតឆូត នៅពេលប្រើប្រាស់រថយន្តក្រុងសាធារណ: នឹងផ្លាស់ប្តូរពីការប្រើប្រាស់ថវិកាដោយផ្ទាល់ មកជាការប្រើប្រាស់កាតប្រចាំខែ ឬប្រចាំឆ្នាំ ដែលបង្កភាពងាយស្រួលដល់ ការគ្រប់គ្រងចំណូលឲ្យមានប្រសិទ្ធភាព។

សាលារាជធានីភ្នំពេញ បានសម្រេចឲ្យរៀបចំមន្រ្តីជំនាញបច្ចេកទេស រៀបចំសៀវភៅបន្ទុក និងកិច្ចសន្យាស្តីពីការវិនិយោគលើការសិក្សា និងការបំពាក់ឧបករណ៍ទូទាត់តាមអេឡិចត្រូនិច។

លើសពីនេះទៅទៀត ការប្រើប្រាស់កាតឆូត នឹងកាត់បន្ថយចំនួនបុគ្គលិក លុបបំបាត់ភាពមិនប្រក្រតីផ្សេងៗ នឹងបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរផងដែរ គឺចំនេញពេលវេលា៕

មតិយោបល់