JCI Phnom Penh រៀបចំគម្រោង Bag to school ជួយដល់វិស័យអប់រំ នៅខេត្តពោធិ៍សាត់
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ រួមជាមួយដៃគូសហការ និងម្ចាស់ឧបត្ថម្ភនានា បានរៀបចំគម្រោង ទៅរៀនដើម្បីអនាគតខ្ញុំ «Bag to school» ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃ អាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងបរិវេណសាលាបឋមសិក្សាអណ្តូងស្វាយ ដែលស្ថិតក្នុង ភូមិរ៉ាថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៏សាត់។
Bag to School គឺជាគម្រោងសប្បុរសធម៍ ដែលត្រូវបានគេស្គាល់ច្រើនតាមរយ: ការផ្តួចផ្តើមរបស់JCI-PhnomPenh រួមជាមួយ JCI-marina ប្រទេសសាំងហ្គាពួរ ដែលបានផ្តល់នូវគុណប្រយោជន៏ដល់វិស័យអប់រំក្នុងសង្គមកម្ពុជា ជាពិសេសបានជួយដល់សាលារៀននានានៅតំបន់ដាច់ស្រយាល អស់រយ:ពេល ៧ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០១២។
កាលពីឆ្នាំ ២០១៥ គម្រោង Bag to School ក៏ទទួលបានជ័យលាភី លើការផ្តល់ប្រយោជន៏ដ៏ធំជាងគេក្នុងការជួយសង្គមក្នុងចំណោមគម្រោងJCI ទាំងអស់ក្នុងសន្និបាត JCI ពិភពលោក នៅប្រទេសជប៉ុន។ កាលពីឆ្នាំ២០១៦ គម្រោងនេះក៏ ទទួលជ័យលាភីពីរទៀតគឺ The Most Outstanding Local Project និង The Best Long Term Local Community Program នៅក្នុងសន្និបាត អាស៊ីប៉ាស៊ីហ្វិច តៃវ៉ាន់។
ដោយឡែកឆ្នាំ២០១៨ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែកជូនសំភារ:សិក្សា ទៅដល់ សិស្សានុសិស្ស ចំនួន២២០នាក់ មកពីសាលាបឋមសិក្សាអណ្តូងស្វាយ និងសាលាបឋមសិក្សា រលៀបស្រង៉ាំ ក៏ដូចជា ការជួយឧបត្ថម្ភដល់ការសាងសង់ ក្នុងសាលាបឋមសិក្សាអណ្តូងស្វាយ មានដូចជា អណ្តូងទឹក ក្លោងទ្វារ ដងទង់ជាតិ ទីលានបាល់ទះ និងសកម្មភាពអប់រំជាច្រើនទៀត។
គម្រោង Bag to school 2018 ទទួលបានការចូលរួមបរិច្ចាគ និងឧបត្ថម្ភពីបណ្តាសប្បុរសជននានាពីគ្រប់ស្រទាប់វណ្ណ: ដែលរាប់តាំងពីសិស្សនិសិត្ស ម្ចាស់អាជីវកម្មនានា ស្ថាប័នរដ្ឋនិងឯកជន ក៏ដូចជាទទួលបានការសហការពីធនាគារABA ដែលបានចូលរួមជាម្ចាស់ឧបត្ថម្ភធំសំរាប់កម្មវិធីសប្បុរសធម៍ដ៏អស្ចារ្យមួយនេះ។
ក្រុមការងាររបស់ Bag To School នៅតែរង់ចាំស្វាគមន៏លោកអ្នកសំរាប់ការបរិច្ចាគនានារហូតដល់ថ្ងៃកម្មវិធី។
យើងជឿជាក់ថា ការចូលរួមក្នុងចំណែកតួចណាមួយរបស់លោកអ្នក ពិតជាបានផ្តល់នូវក្តីសង្ឍឹមយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យអប់រំរបស់យើង។
ទំនាក់ទំនងតាមរយ: / 098 400 444, 096 409 5952



មតិយោបល់