ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអ៊ូឌីត អះអាងថា មីស៊ីលពួកឧទ្ទាម Houthi ចំនួន ២គ្រាប់ ត្រូវបានស្ទាក់ចាប់ពីលើរដ្ឋធានីរីយាដ

អារ៉ាប់ប៊ីសាអូឌីត: រដ្ឋាភិបាលក្រុងរីយាដ បាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចមីស៊ីលចំនួនពីរគ្រាប់ ដែលបានបាញ់សំដៅមកលើរដ្ឋធានីពួកគេ ចេញពីទឹកដីកាន់កាប់ដោយពួកឧទ្ទាម នៅក្បែរប្រទេសយេម៉ែន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០១៨។

ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន បានបាញ់មីស៊ីលជាបន្តបន្ទាប់ចូលមក ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅប៉ុន្មានខែចុងក្រោយនេះ ដែលវាជាការតបតទៅនឹងការវាយឆ្មក់ តាមអាកាសដោយកងកម្លាំងគាំទ្ររដ្ឋាភិបាលចម្រុះអារ៉ាប៊ីសាអ៊ូឌីត។

ប្រភពពីសាក្សីម្នាក់ ដែលឃើញហេតុការណ៍ បានប្រាប់ភ្នាក់ងាររ៉យទ័រថា យ៉ាងហោចណាស់មានការផ្ទុះដ៏ខ្លាំងចំនួន ៦ លើក កាលពីថ្ងៃអាទិត្យ ដោយពន្លឺភ្លើង ត្រូវបានគេមើលឃើញអណ្ដែតពេញអាកាស ស្ថិតពីលើទីក្រុងរីយាដ៕

មតិយោបល់